កីឡា
កម្ពុជា អាចជំនួសនៅពាន Asian Cup បើ FIFA ព្យួរ ប៉ាគីស្ថាន តម្កល់ទុក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងជំនួសក្រុមបាល់ទាត់ជម្រើសជាតិ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ២០២៧ ប្រសិនបើការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រក្សាទុកជាធរមាន។

យោងតាមការផ្សាយរបស់ សារព័ត៌មាន Arabnews នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានពិន័យព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ដោយមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការកែប្រែធម្មនុញ្ញរបស់ខ្លួនដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ សម្រាប់ការបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់ដោយ FIFA ជាផ្នែកមួយនៃដំណើការប្រក្រតីរបស់ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
ការព្យួរនេះនឹងត្រូវបានដកវិញ ដរាបណា សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានរៀបចំមហាសន្និបាត ដើម្បីអនុម័តលើវិសោធកម្មនៃធម្មនុញ្ញរបស់ខ្លួនស្របតាមការបង្ហាញរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី។

ប្រសិនបើការសម្រេចនេះត្រូវបានកម្កល់ទុក នោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាចត្រូវបានដាក់ជំនួសក្នុងវគ្គជម្រុះពានរង្វាន់ 2027 Asian Cup ឆ្នាំ២០២៧៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


