ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ២០២៣ គឺជាឆ្នាំដែល អ៊ុយក្រែន ផ្ដោតលើសមរភូមិនៅភាគខាងកើត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រធានបទសម្រាប់យើងនៅឆ្នាំ ២០២៣ គឺសមរភូមិនៅភាគខាងកើតដូចជា ទីក្រុង Bakhmut, ទីក្រុង Kreminna និងតំបន់ Donbas ហើយកងកម្លាំង និងសន្តិសុខការពាររបស់យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្នាំថ្មីនេះ ។

នៅក្នុងសារវីដេអូដែលបានបង្ហោះកាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា ឆ្នាំ ២០២៣ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់អ៊ុយក្រែនផងដែរ ក្នុងការកសាងប្រទេសឡើងវិញ បន្ទាប់ពីលោកបានជួបនិយាយជាមួយប្រធានក្រុមហ៊ុន BlackRock ដែលជាមូលនិធិវិនិយោគដ៏ធំបំផុតរបស់ពិភពលោកអំពីការកសាងឡើងវិញនៃប្រទេសអ៊ុយក្រែន ។
លោក Zelensky បានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនក៏កំពុងរៀបចំដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសនៅខែមករា ឆ្នាំ ២០២៣ ផងដែរ ។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែនត្រូវតែរក្សាការយល់ដឹងរួម អំពីគោលដៅជាតិរបស់ប្រទេសនេះ នៅពេលពួកគេចូលឆ្នាំថ្មី ។
ជាចុងក្រោយលោក Zelensky បាននិយាយថា លោកនឹងបង្ហាញទស្សនៈរបស់លោកក្នុងពេលឆាប់ៗនេះនៅក្នុងសភាស្តីពីការអនុវត្តគោលដៅទាំងនេះ រួមទាំងការរំដោះទឹកដីអ៊ុយក្រែនពីសត្រូវ និងការកសាងប្រទេសឡើងវិញជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី មិនអាចរក្សាទំនាក់ទំនាក់ធម្មតាជាមួយ អាមេរិក ទៀតទេ ក្រោមការគ្រប់គ្រងរបស់លោក Biden

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ