កីឡា
Ronaldo អាចនឹងលេងតទល់ជាមួយ Messi ជាថ្មីនៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ
ការប្រកួតដំបូងរបស់ Cristiano Ronaldo ចាប់តាំងពីការផ្លាស់ទៅលីគនៃប្រទេសអារ៉ាប៊ីសាអូឌីត អាចមើលឃើញពេលគេលេងទល់នឹងដៃគូប្រជែងចាស់ Lionel Messi បន្ទាប់ពីគ្រូបង្វឹករបស់ក្លិបបាននិយាយថាកីឡាករអន្តរជាតិព័រទុយហ្គាល់ នឹងលេងជាមួយ Paris Saint-Germain ក្នុងការប្រកួតមិត្តភាពក្នុងខែនេះ។
Ronaldo ត្រូវជាប់ពិន័យព្យួរមុនពេលបង្ហាញខ្លួនក្នុងលីកដំបូងរបស់គេសម្រាប់ ក្លិប Al Nassr ប៉ុន្តែត្រូវបានគេរំពឹងថានឹងជួបជាមួយ ក្លិប PSG ពេលប្រកួតមិត្តភាពទល់នឹងក្រុមដែលរៀបចំឡើងបញ្ចូលគ្នាដោយកីឡាករមកពីក្លិប Al Nassr និងក្លិប Al Hilal ក្នុងទីក្រុង Riyadh នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ។
Ronaldo បានខកខានការប្រកួតក្នុងស្រុកលើកដំបូងក្នុងចំណោមការប្រកួតក្នុងស្រុកចំនួន២ សម្រាប់ក្លិប Al Nassr កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសផ្អាកដោយសារការវាយឱ្យជ្រុះទូរស័ព្ទពីដៃអ្នកគាំទ្រ ក្រោយពីការបរាជ័យរបស់ Manchester United នៅលើទឹកដីក្រុម Everton កាលពីខែមេសា ឆ្នាំ២០២២។
Rudi Garcia អ្នកចាត់ការទូទៅរបស់ Al Nassr បានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះក៏នឹងខកខានការប្រកួតលីកជាមួយនឹងក្រុម Al Shabab ហើយនឹងត្រៀមបង្ហាញខ្លួនជាលើកដំបូងជាមួយ Ettifaq នៅថ្ងៃទី២២ ខែមករា ប៉ុន្តែលោករំពឹងថា Ronaldo នឹងលេងពេលប៉ះជាមួយ PSG។ ការប្រកួតនេះក៏គួរឱ្យកត់សម្គាល់ផងដែរពីទស្សនវិស័យភូមិសាស្ត្រនយោបាយ ដោយក្លិបអារ៉ាប៊ីសាអូឌីត ត្រូវប្រឈមមុខនឹងក្រុមដែលគ្រប់គ្រងដោយ កាតា។
Garcia ត្រូវបានដកស្រង់សម្តីដោយ L’Équipe ថា “វា [ការបង្ហាញខ្លួនលើកដំបូងរបស់គាត់] មិនមែនជាមួយអាវរបស់ក្លិប Al Nassr នោះទេ។ វានឹងក្លាយជាការលាយកីឡាករបញ្ចូលគ្នារវាងក្លិប Al Hilal និងក្លិប Al Nassr»៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


