កីឡា
សាលារៀនឯកជនមួយនៅព័រទុយហ្គាល់មិនទទួលយកកូនរបស់ Ronaldo
តាមប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បានផផ្សាយថា កីឡាករ Ronaldo បានព្យាយាមចុះឈ្មោះកូនរបស់គាត់ឲ្យចូលរៀននៅ St. Julian’s School ជាសាលារៀនដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានខាងសាលាបដិសេធ។

យោងតាមចុះផ្សាយរបស់ AS បានឲ្យដឹងថា Ronaldo គ្រោងនឹងត្រឡប់ទៅប្រទេសកំណើតវិញ ជាមួយគូស្នេហ៍របស់ខ្លួន Georgina Rodriguez ខណៈពេលវិមានដ៏ធំរបស់ពួកគេនៅជិតទីក្រុង Lisbon កំពុងត្រូវបានសាងសង់។ ទោះជាយ៉ាងណា ផែនការនេះកំពុងមានបញ្ហាស្របពេលគូស្នេហ៍១គូនេះព្យាយាមស្វែងរកសាលារៀនឲ្យកូនទាំង៥នាក់នៅទីនោះ។
Ronaldo និង Rodriguez ត្រូវបានគេមើលឃើញថា បានទៅសាលារៀនឈ្មោះ St. Julian ជាសាលាឯកជនរបស់ចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមគ្រឹះស្ថានអប់រំដ៏ល្បីបំផុតនៅប្រទេសព័រទុយហ្គាល់។ សាលារៀននេះគឺជាកន្លែងដែលក្មេងៗនៃគ្រួសារអ្នកមាន និងអ្នកមានអំណាចបំផុតនៅក្នុងតំបន់បានចុះឈ្មោះចូលរៀនអាយុពី៣ទៅ១៨ឆ្នាំ។
Ronaldo និង Rodriguez ត្រូវបានគេមើលឃើញពីពីការពិភាក្សាអំពីការចុះឈ្មោះសម្រាប់កូនរបស់ពួកគេឲ្យចូលរៀននៅសាលានោះ ប៉ុន្តែត្រូវបែរជាត្រូវខាងសាលាបានបដិសេធ។

តាមការបញ្ជាក់របស់ V+Fama បាននិយាយថា ការបដិសេធរបស់សាលារៀន St. Julian ក្រោមហេតុផលឯកជនភាពគឺមិនចង់ឲ្យកូនរបស់ Ronaldo សិក្សានៅទីនោះ ពីព្រោះពួកគេចង់ការពារសិស្សដទៃទៀត។ ពួកគេមិនចង់ឲ្យសាលារៀននោះក្លាយជាប្រភពព័ត៌មានឥតឈប់ឈរនោះទេ។ ជារួមខាងសាលាការពារខ្លាចមានករណីណាមួយកើតឡើងមិនប្រក្រតីចំពោះកូនៗរបស់ពួកគេ ដូច្នេះខាងសាលាអាចប្រឈមមុខនឹងការបាត់បង់កេរ្ដិ៍ឈ្មោះដោយសារផ្សព្វផ្សាយពីសារព័ត៌មានជុំវិញពិភពលោក។
Ronaldo និង Rodriguez រួមជាមួយកូន៥នាក់កំពុងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាកន្លែងដែលរូបគេលេងឲ្យក្លិប Al Nassr តាំងពីដើមឆ្នាំ២០២៣។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំជាមួយក្លិបអារ៉ាប់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


