Connect with us

កីឡា

កីឡាករអ៊ីរ៉ង់ម្នាក់ ដែលត្រៀមប្រហារជីវិត ត្រូវប្ដូរ មកកាត់ទោសជាប់ពន្ធនាគារ ១៦ឆ្នាំវិញ

បានផុស

នៅ

កីឡាករ Amir Nasr-Azadani ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ចូលរួមជាសត្រូវនឹងព្រះ” ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីសន្តិសុខ៣នាក់ ខណៈដែលអ្នកតវ៉ា ៣នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងការកាត់ក្តីដូចគ្នា ដែលក្រុមសិទ្ធិមនុស្សបានហៅថា ជាការអាម៉ាស់ គ្រាដែលដើមឡើយគេក៏ត្រូវបានសម្រេចឱ្យកាត់ទោសប្រហារជីវិតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករបាល់ទាត់អ៊ីរ៉ង់ Amir Nasr-Azadani ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ ពីបទចូលរួមក្នុងការតវ៉ាទូទាំងប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឱ្យដឹងថា បុរសវ័យ២៦ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ចូលរួមជាសត្រូវនឹងព្រះជាម្ចាស់” ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីសន្តិសុខ ៣នាក់នៅក្នុងទីក្រុង  Isfahan កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ 

សេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកបានណែនាំថា ការសារភាពរបស់គេត្រូវបានបង្ខិតបង្ខំដោយសមាជិកនៃគ្រួសាររបស់គេថែមទៀត ត្រូវបានបញ្ជាឱ្យនៅស្ងៀម។ អតីតមិត្តរួមក្រុមរបស់ Nasr-Azadani ធ្លាប់បាននិយាយថា ការសម្រេចរបស់តុលាការ គឺមិនទំនងទាល់តែសោះ។ “ដោយដឹងពីចរិតរបស់ Amir គាត់នឹងទៅតវ៉ា… គាត់ និងមិត្តភ័ក្តិរបស់គាត់នឹងក្រោកឈរឡើងដើម្បីសិទ្ធិជាមូលដ្ឋាន ដើម្បីសិទ្ធិស្ត្រី ពីព្រោះគាត់ជាប្រភេទមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ ប៉ុន្តែខ្ញុំមិនឃើញគាត់ធ្វើនោះទេ។” កីឡាករ Sebastian Strandvall បាននិយាយ។

ប្រធានក្រុមរបស់ក្លិប VPS Vaasa បាននិយាយថា ខណៈពេលដែលមិត្តរបស់គេប្រហែលជាបានចូលរួមក្នុងបាតុកម្មនោះ តែខ្លួនមិនជឿថា Amir Nasr-Azadani នឹងប្រព្រឹត្តអំពើហឹង្សានោះទេ។

វាកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្រហារជីវិតបុរស ២នាក់ដែលត្រូវបានកាត់ទោសពីបទសម្លាប់អ្នកស្ម័គ្រចិត្តប៉ារ៉ាមួយរូបក្នុងអំឡុងពេលបាតុកម្ម ដែលនាំឱ្យចំនួនសរុបនៃការប្រហារជីវិតចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅក្នុងខែកញ្ញា កើនដល់ ៤នាក់។

ការតវ៉ាទូទាំងប្រទេសបានផ្ទុះឡើងជុំវិញការស្លាប់នៅក្នុងការឃុំឃាំងរបស់ នាង Mahsa Amini វ័យ ២២ឆ្នាំដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់ពីបទរំលោភលើសំលៀកបំពាក់ដ៏តឹងរឹងរបស់សាធារណរដ្ឋអ៊ីស្លាម។

ស្ត្រីជាច្រើនបានចូលរួមការតវ៉ា ដែលជាញឹកញាប់ដោយមិនមានការពាក់មួកហ៊ីចាបជាកាតព្វកិច្ចយោងទៅលើការស្លាប់របស់លោកស្រី Amini នោះទេ។

គួរដឹងដែរថា Nasr-Azadani លេងចុងក្រោយឱ្យក្លិប Tractor នៃលីគកំពូលអ៊ីរ៉ង់ (Persian Gulf Pro League) ប៉ុន្តែមិនបានលេងចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយរបស់គេក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភព៖ news.sky.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម