កីឡា
តាមដានព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗលើឆាកអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៣
ឆ្នាំ២០២៣ បានចូលមកដល់ និងកន្លងផុតជិត ២សប្ដាហ៍ ខណៈវិស័យកីឡាបាល់ទាត់ ដែលជាកីឡាមានប្រជាប្រិយភាពផងដែរនោះ ក៏បាននឹងកំពុងត្រៀមសម្រាប់ព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០២៣ ផងដែរ។
ចំពោះកម្ពុជា ឆ្នាំ២០២៣ នេះគឺមានភារកិច្ចច្រើនជាពិសេសទាក់ទងនឹងក្រុមបាល់ទាត់បុរស U-23 និងក្រុមបាល់ទាត់នារី ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្រៅពីនេះក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ទាំងជម្រើសជាតិឈុតធំ, យុវជន, យុវនារី, បាល់ទាត់ក្នុងសាល និងក្លិបជាដើម។

យោងតាមកាលវិភាគបានបង្ហាញថា ឆ្នាំ២០២៣ នេះក្រុមជម្រើសជាតិកម្ពុជា ទាំងបុរស-នារី និងក្លិបមានការប្រកួតដូចខាងក្រោម៖
១. បាល់ទាត់នារីអាយុក្រោម ២០ឆ្នាំជើងឯកអាស៊ី វគ្គជម្រុះ (AFC U-20 Women’s Asian Cup 2024)៖ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅលើទឹកដីកម្ពុជា ផ្ទាល់តែម្ដង។ U-20 នារីកម្ពុជា ស្ថិតនៅពូល G ដោយត្រៀមទទួលមីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប៉ាគីស្ថាន។
២. កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាល់ទាត់បុរស-នារី (SEA Games 2023)៖ អាចចាប់ផ្ដើមពីចុងខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
ព្រឹត្តិការណ៍នេះក៏នឹងធ្វើឡើងនៅលើទឹកដីកម្ពុជា ផ្ទាល់តែម្ដងផងដែរ។ ដោយបាល់ទាត់បុរស ប្រើប្រាស់យុវជនអាយុក្រោម ២៣ឆ្នាំ ខណៈបាល់ទាត់នារី ប្រើប្រាស់ក្រុមជម្រើសជាតិនារីឈុតធំ។
៣. ពានក្លិបបាល់ទាត់លំដាប់ទី២ អាស៊ី (AFC Cup 2023-2024) វគ្គជម្រុះ៖ ពាក់កណ្ដាលខែសីហា
ពាននេះ ក្រុមតំណាងកម្ពុជា (ភ្នំពេញក្រោន) ត្រូវធ្វើការប្រកួតជម្រុះ (២ជើង) ជាមុនសិន ដែលគ្រោងធ្វើនៅថ្ងៃទី១៥/១៦ ខែសីហា ឆ្នាំ២០២៣ សម្រាប់ជើងទី១ និងជើងទី២ គ្រោងធ្វើនៅថ្ងៃទី២២/២៣ ខែសីហា ឆ្នាំ២០២៣។
ក្រោយជម្រុះជោគជ័យ នោះនឹងត្រូវបន្តឡើងទៅវគ្គចែកពូល ដែលគ្រោងធ្វើពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
៤. បាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំជើងឯកអាស៊ី វគ្គជម្រុះ (AFC U-23 Asian Cup 2024)៖ ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
ព្រឹត្តិការណ៍នេះនៅមិនទាន់រកម្ចាស់ផ្ទះវគ្គជម្រុះបាននៅឡើយទេ ខណៈការប្រកួតដើម្បីរកកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសកាតា។
ពាននេះ ក៏ប្រកួតដើម្បីប្រជែងកៅអីឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ (Men’s Football at Olympic 2024) នៅប្រទេសបារាំងផងដែរ តាមរយៈការឈ្នះពីលេខ១ ដល់លេខ៣។
៥. កីឡាអាស៊ីហ្គេម លើកទី១៩ ឆ្នាំ២០២២ (លើកមក២០២៣) បាល់ទាត់បុរស (Asian Games 202)៖ ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣
ព្រឹត្តិការណ៍នេះក៏ស្រដៀងគ្នាទៅនឹង កីឡាស៊ីហ្គេមផងដែរ ប៉ុន្តែមានទំហំធំជាងដោយសារវាជាកម្រិតអាស៊ី មានជាង ៤៥ប្រទេសចូលរួម។ ចំពោះបាល់ទាត់ក៏គេប្រើប្រាស់យុវជនអាយុក្រោម ២៣ឆ្នាំដូចគ្នាផងដែរ។ ការប្រកួតនេះនឹងធ្វើនៅប្រទេសចិន។
ក្រៅពីនេះសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ អាចនឹងមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ក្នុងថ្ងៃ FIFA Day នៅអំឡុងខែមីនា ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨, ខែមិថុនា ពីថ្ងៃទី១២ ដល់ថ្ងៃទី២០, ខែកញ្ញា ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២, ខែតុលា ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ និងខែវិច្ឆិកា ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១។
ដោយឡែកពានរង្វាន់យុវជនអាយុក្រោម ១៧ឆ្នាំ ឬអាយុក្រោម ២០ឆ្នាំអាស៊ាន នៅឆ្នាំនេះពុំមានការប្រកួតឡើយ ដោយសារកាលវិភាគដ៏មមាញឹកនៃព្រឹត្តិការណ៍កម្រិតអាស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់