ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសហ្គាបុង គាំងបេះដូងស្លាប់ ពេលកំពុងប្រជុំ
រដ្ឋមន្ត្រីការបរទេសហ្គាបុង បានទទួលមរណភាពកាលពីថ្ងៃសុក្រទី២០ខែមករា ដោយសារគាំងបេះដូង អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ប្រទេស។

លោក Michael Moussa Adamo ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Ali Bongo ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក។
ប្រភពរដ្ឋាភិបាលបានប្រាប់ AFP ថា លោក Moussa Adamo បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យយោធា ថ្វីបើមានការខិតខំប្រឹងប្រែងពីក្រុមជំនាញដើម្បីសង្គ្រោះជីវិតគាត់ក៏ដោយ។

លោក Moussa Adamo អាយុ៦២ឆ្នាំ បានធ្វើការជាមួយលោក Bongo អស់រយៈពេលជាង២ទសវត្សរ៍។ គាត់ត្រូវបានតែងតាំងជាអគ្គសេនាធិការរបស់លោក Bongo នៅពេលគាត់ជារដ្ឋមន្ត្រីការពារជាតិហ្គាបុងក្នុងឆ្នាំ២០០០ ហើយបានក្លាយជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៩។
លោក Moussa Adamo បានបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់ប្រទេសហ្គាបុងប្រចាំសហរដ្ឋអាមេរិកនៅចន្លោះឆ្នាំ២០១០ដល់២០២០, ធ្វើជារដ្ឋមន្ត្រីការពារជាតិចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២២ និងជារដ្ឋមន្ត្រីការបរទេសចាប់តាំងពីខែមីនាឆ្នាំមុនមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ្នកកាសែតអាមេរិក គាំងបេះដូងស្លាប់ ក្នុងកីឡដ្ឋានកាតា អំឡុងការប្រកួត អាហ្សង់ទីន-ហូឡង់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


