ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអាមេរិក គាំងបេះដូងស្លាប់ ក្នុងកីឡដ្ឋានកាតា អំឡុងការប្រកួត អាហ្សង់ទីន-ហូឡង់
អ្នកយកព័ត៌មានកីឡាបាល់ទាត់អាមេរិកលោក Grant Wahl បានទទួលមរណភាព ដោយសារគាំងបេះដូងនៅឯកីឡដ្ឋាន Lusail ជាកន្លែងដែលគាត់កំពុងផ្សាយផ្ទាល់ការប្រកួត World Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងហូឡង់កាលពីយប់ថ្ងៃសុក្រទី០៩ខែធ្នូ។

Wahl ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ CBS Sports មានអាយុ៤៩ឆ្នាំ។
សហព័ន្ធបាល់ទាត់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រួសារបាល់ទាត់អាមេរិកទាំងមូល មានការសោកស្ដាយនៅពេលដឹងថា យើងបានបាត់បង់ Grant Wahl”។

Wahl បានអង្គុយក្នុងកន្លែងអ្នកសារពត៌មាន នៅជាន់ខាងលើនៃកីឡដ្ឋាន ពេលដែលគាត់បានដួល ក្នុងការប្រកួតឈានដល់ម៉ោងបន្ថែម។
ក្រុមគ្រូពេទ្យបានមកដល់ ហើយចាប់ផ្តើមធ្វើ CPR សម្រាប់រយៈពេល២០នាទីបន្ទាប់។ ក្រោយពីការប្រកួតបានបញ្ចប់ Wahl ត្រូវបានគេយកចេញពីកន្លែងកើតហេតុ។

ភរិយារបស់ Wahl គឺលោកស្រីវេជ្ជបណ្ឌិត Celine Gounder ដែលជាអ្នកជំនាញខាងជំងឺរាតត្បាតក្នុងក្រុមការងារកូវីដរបស់រដ្ឋបាលលោក Joe Biden បានបញ្ជាក់ពីការស្លាប់របស់ស្វាមី ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter។
គួរបញ្ជាក់ថា Wahl បានធ្វើឲ្យគេគ្រប់គ្នាចាប់អារម្មណ៍ពេល World Cup ចាប់ផ្តើមដំបូង នៅពេលគាត់ត្រូវបានឃាត់ខ្លួនដោយបុគ្គលិកសន្តិសុខនៅឯកីឡដ្ឋាន Ahmad bin Ali របស់ប្រទេសកាតា ដោយសារពាក់អាវឥន្ទធនូទៅកាន់ការប្រកួត World Cup រវាងសហរដ្ឋអាមេរិកទល់នឹងក្រុម វែលស៍។ គាត់និយាយថា គាត់ពាក់អាវនេះជាការបង្ហាញពីសាមគ្គីភាពជាមួយសហគមន៍ LGBTQ+ ខណៈការស្រឡាញ់ភេទដូចគ្នាគឺជារឿងខុសច្បាប់នៅក្នុងប្រទេសកាតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ ជំនួប ហូឡង់-អាហ្សង់ទីន យប់មិញ ជាការប្រកួតមានកាតលឿងច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត World Cup
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


