ជីវិតកម្សាន្ដ
តារាសម្ដែងកំពុងល្បីថា ជាស្រីចិញ្ចឹមលួចលាក់របស់ស្វាមី Chompoo ជានរណា?
កំពុងក្លាយជាចំណីអារម្មណ៍លើទំព័រព័ត៌មានកម្សាន្តមិនធ្លាប់មាន សម្រាប់តារាសម្តែងថ្មីថ្មោងប្រចាំប៉ុស្តិ៍ One31 នាង Tan Thanatcha ដែលកំពុងតែមានរឿងអាស្រូវស្នេហាជាមួយស្វាមី Chompoo។ លើសពីនេះ មុខមាត់នាងក៏មានភាពស្រដៀងនឹងតារាស្រីល្បីឈ្មោះ Kimberly រហូតទទួលបានរហស្សនាមថា “Kimberly Twins” ធ្វើឲ្យមហាជនជាច្រើនចង់ដឹងថា Tan Thanatcha ជាអ្នកណា។

Tan Thanatcha Channgam កើតថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៩៨ នាងមានស្រុកកំណើតនៅខេត្ត Angthong នាងមានប្អូនស្រីម្នាក់ ហើយក៏បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីសាលា Angthong Women’s School និងបរិញ្ញាបត្រពីនាយកដ្ឋានវិទ្យាសាស្ត្រចំណីអាហារ និងអាហារូបត្ថម្ភ សាកលវិទ្យាល័យ Assumption នាងក៏បានចូលរួមកម្មវិធីធ្វើម្ហូបនៅសាលាធ្វើម្ហូបលំដាប់ពិភពលោក Le Cordon Bleu ផងដែរ។

Tan Thanatcha ធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើនដូចគ្នា។ ដំបូងឡើយ នាងមានអ្នកស្គាល់គ្នាក្នុងក្រុមបាល់បោះនៅក្នុងការប្រកួតកីឡាខេត្ត Ang Thong។ ក្រោយមកមានការប្រលង “Miss Chainat Bird Park” និងទទួលបានជយលាភីដោយជោគជ័យក្នុងវ័យត្រឹមតែ១៧ ឆ្នាំ នាងក៏ជាបេក្ខភាពចុងក្រោយចំនួន ១០ នាក់ក្នុងកម្មវិធី Thai Super Model Contest 2015 ដោយជាប់ចំណាត់ថ្នាក់លេខ ១ Miss Motor Show 2016 និងទទួលបានជ័យលាភីក្នុងកម្មវិធី Jaymart Miss Mobile 2016។

ក្រោយមក Thanatcha មានការងារដំបូងក្នុងវិស័យសិល្បៈជាតួឯកស្រីក្នុងវីដេអូចម្រៀង”Just realized” របស់តារាចម្រៀង Matang ដែលមានអ្នកចូលមើលជាង ១៧លានដង ហើយពេលនោះ នាងបានចុះកុងត្រាជាតារាសម្ដែងមួយរូប ក្រោមការដឹកនាំរបស់ Channel one31។ នាងជាស្រីស្អាតរាងកាយមាំមួន ព្រោះស្រលាញ់កីឡា និងហាត់ប្រាណ។ នេះបានផ្តល់ឱកាសឲ្យនាងបានធ្វើការជាមួយក្លិប FC Bayern Munich ក្នុងនាមជាទូតសុឆន្ទៈរបស់ក្លិបអាល្លឺម៉ង់មួយនេះប្រចាំនៅប្រទេសថៃ និងគម្រោងពានរង្វាន់ FC Bayern Youth Cup ចាប់ពីនោះមក។

ទោះយ៉ាងណា កាលពេលថ្មីៗនេះ Tan Thanatcha កំពុងត្រូវបានអ្នកលេងអ៊ីនធឺណិតភ្ជាប់រូបនាងជាមួយស្វាមី Chompoo ថាជាស្រីលួចលាក់ដែលគេចិញ្ចឹមទុក ដោយទំនុកបម្រុងនិងមានមនុស្សតាមការពារមើលថែទៀតផង។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានភាគីណាចេញមកទម្លាយការពិត ឲ្យមហាជនក្នុងប្រទេសបានដឹងនូវឡើយទេ ខណៈមានតែប្រភពជិតស្និទ្ធប៉ុណ្ណោះ ដែលចេញមកការពាររឿងអាស្រូវមួយនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo បង្ហោះរូបភាពមួយសន្លឹកនៅបារាំង ចំពេលស្វាមីផ្ទុះចចាមអារ៉ាមចិញ្ចឹមស្រីក្មេង
ចុចអាន៖គ្រូទាយល្បីនៅថៃ ទាយថា ឆ្នាំនេះតារាជួរមុខក្នុងប្រទេស នឹងបែកបាក់ចំណងស្នេហ៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


