ជីវិតកម្សាន្ដ
Chompoo បង្ហោះរូបភាពមួយសន្លឹកនៅបារាំង ចំពេលស្វាមីផ្ទុះចចាមអារ៉ាមចិញ្ចឹមស្រីក្មេង
តារាសម្ដែងជួរមុខ Chompoo Araya ទើបតែបង្ហោះរូបភាពចុងក្រោយលើបណ្ដាញសង្គម Instagram ពីកូនៗទាំង៣របស់នាង ក្រោយត្រូវឃ្លាតពីម្តាយអស់រយៈពេលច្រើនថ្ងៃដើម្បីចូលរួមកម្មវិធី Fashion show នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

យ៉ាងណាក្ដី ស្របពេលដែលស្វាមីរបស់នាង Knot Wisarut កំពុងផ្ទុះនៅពាក្យចចាមអារ៉ាមដ៏ក្ដៅគគុកក្នុងប្រទេសថៃ។ ភ្លាមៗនោះដែរបន្ទាប់ពីនាងបង្ហោះមិនបានប៉ុន្មានផង ស្រាប់តែអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសម្រុកលើកទឹកចិត្តអ្នកម្ដាយកូន៣រូបនេះថា ចំពោះព័ត៌មានដែលលេចឮគ្រាន់តែជាពាក្យចចាមអារ៉ាមមិនពិត ហើយមហាជនចង់ឲ្យគូស្នេហ៍មួយនេះដោះស្រាយឬចាត់វិធានការជាមួយនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលភ្ជាប់ទំនាក់ទំនងថាស្វាមីរបស់តារាស្រីល្បីឈ្មោះលួចលាក់មានផ្ទះតូចមួយដើម្បីលាក់ទុកស្រីស្នេហ៍។ ហើយពាក្យចចាមអារ៉ាមនេះគឺសំដៅមកកាន់គូស្នេហ៍ Knot Wisarut និង Chompoo Araya តែម្ដង!។
យ៉ាងណាមិញតារាសម្ដែង Chompoo Araya មិនបានឆ្លើយតបនឹងការបញ្ចេញមតិនេះមកកាន់គណនីខ្លួនសូម្បីតែបន្តិចណាឡើយ។ ដូចឃើញជាក់ស្ដែង នាងបែរជាបង្ហោះរូបកូនៗយ៉ាងសប្បាយរីករាយ ខណៈវេលាស្អែកនេះនាងនឹងវិលមកកាន់ប្រទេស ជួបក្រុមគ្រួសារវិញ ក្រោយបំពេញភារកិច្ចនៅប្រទេសបារាំងរួចរាល់។

សូមជម្រាបដែរថា ស្វាមីរបស់តារាសម្ដែង Chompoo Araya ត្រូវបានមហាជនទូទាំងប្រទេសកំពុងដាក់ការសង្ស័យថា លោកបានលួចលាក់ទិញផ្ទះឲ្យស្រីស្នេហ៍ និងថែមទាំងជានិស្សិតស្រស់ស្អាត។ លើសពីនេះសេដ្ឋីថៃរូបនេះ បានជួលអង្គរក្សឲ្យការពារ និងតាមមើលថែនាងយ៉ាងល្អទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍ អ្នកជិតស្និទ្ធតារាស្រី Tan ចេញមកទម្លាយការពិត
ចុចអាន៖បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


