កីឡា
ក្លិប Premier League មួយចំនួន ចង់ឲ្យកាត់ Man City ចោល ប្រសិនរកឃើញមានកំហុសពិតមែន
ក្លិបនៅ Premier League មួយចំនួន ចង់ឲ្យ Manchester City ត្រូវបានបណ្ដេញចេញពីលីគ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ក្នុងរយៈពេល ៩ រដូវកាល។

City បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមានការភ្ញាក់ផ្អើល ដែលត្រូវបានចោទប្រកាន់ដោយក្របខ័ណ្ឌ Premier League ជាមួយនឹងការរំលោភបំពានច្បាប់ហិរញ្ញវត្ថុចំនួន ១០០ ករណី ដែលគិតចាប់ពីឆ្នាំ ២០០៩/១០ ដល់ ២០១៧/១៨។
ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់ Premier League ក្នុងកាលៈទេសៈទាំងនេះគឺការបណ្ដេញ Man City ហើយវាត្រូវបានគេរាយការណ៍ថា English Football League នឹងមិនមានកាតព្វកិច្ចក្នុងការទទួលយកពួកគេឡើយ។
មានអារម្មណ៍ថា ការដកពានពី Man City ត្រលប់មកវិញ នឹងគ្មានន័យ ហើយបង្កភាពច្របូកច្របល់ ប៉ុន្តែការផាកពិន័យក៏ទំនងជាមិនមានផលប៉ះពាល់ច្រើនដែរ។

ក្លិបដែលដាក់សម្ពាធខ្លាំងបំផុតសម្រាប់សកម្មភាពរហូតដល់ថ្ងៃចន្ទ គឺជាសមាជិកដែលហៅថា ‘Big six’ រួមមាន Manchester United, Liverpool, Arsenal, Chelsea និង Tottenham។
វានឹងមិនមានការអាណិតអាសូរច្រើនសម្រាប់ Man City ដែលបានឈ្នះ Premier League ៦ ដង ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុស។
ក្លិប Premier League មិនចង់ចូលរួមក្នុងដំណើរការនេះទេ ដែលស្ថិតនៅក្នុងដៃរបស់គណៈកម្មការឯករាជ្យ។
មេធាវីល្បី លោក Lord Pannick KC ត្រូវបានជួលដើម្បីការពារ Man City ម្តងទៀត នេះបើយោងតាមទស្សនាវដ្ដី The Lawyer – ទស្សនាវដ្ដីអនឡាញស្ដីពីវិស័យច្បាប់សកល។
លោកក៏បានការពារពួកគេនៅក្នុងបណ្ដឹងឧទ្ធរណ៍ទាក់ទងជាមួយនឹង UEFA FFP នៅឯតុលាការអាជ្ញាកណ្ដាលសម្រាប់កីឡា កាលពីឆ្នាំ ២០២០ ផងដែរ។
របាយការណ៍នេះបានអះអាងថា Pannick គិតថ្លៃរហូតដល់ ៨០,០០០ ផោន ក្នុងមួយថ្ងៃ សម្រាប់សេវាកម្មរបស់លោក ដែលប្រហាក់ប្រហែលនឹងកីឡាករមានប្រាក់ខែច្រើនជាងគេរបស់ City គឺ Kevin De Bruyne។
ថ្មីៗនេះ Pannick បានផ្តល់ដំបូន្មានដល់លោក Boris Johnson ជុំវិញការស៊ើបអង្កេតរបស់ Partygate និងបានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងតុលាការកំពូលជុំវិញការបន្តដំណើរការសភានៅឆ្នាំ ២០១៩៕
ប្រភព ៖ Skysport.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


