សន្តិសុខសង្គម
ថ្ងៃនៃក្ដីស្រលាញ់ ប្ដីប្រពន្ធជាអ្នកលក់ផ្កាមួយគូចាក់គ្នារងរបួស
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនដៃដល់ជាប្ដីម្នាក់ បន្ទាប់ពីប្រើកាំបិតចុងស្រួចចាក់លើប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសនៅថ្ងៃនៃក្ដីស្រលាញ់។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចផ្ទះគ្មានលេខ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន នីន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកឯជនដៃដល់ឈ្មោះ ចែត ហៃ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះកើតហេតុ។

បើតាមសមត្ថកិច្ច មុនកើតហេតុជនសង្ស័យមកពីដើរយកផ្កាម្លិះមកដល់ផ្ទះ រួចជនរងគ្រោះសួរថា ផ្កាអ្នកណា? ជនសង្ស័យឆ្លើយថា មិនបាច់សួរនាំទេ! ហើយក៏មានទំនាស់គ្នា ស្រាប់តែជនសង្ស័យទះជនរងគ្រោះ១កំផ្លៀង និងយកកូនកាំបិតចាក់ចំចង្កេះជនរងគ្រោះមួយកាំបិត។

បន្ទាប់មកសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងកូនកាំបិត០១ (ធ្វើសកម្មភាព) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


