កីឡា
កីឡាករម្នាក់តាមជិតទាន់ Beckham លើការទាត់ Free-kick ចូលច្រើនជាងគេនៅ Premier League
ពេលនិយាយពីការទាត់បាល់ហ្វ្រីឃីក (Freekick) មនុស្សដំបូងគេតែងតែនឹកឃើញគឺជា David Beckham ជាមួយនឹងជំនាញ នៃការទាត់ដ៏ល្អប៉ិនប្រសប់របស់គេ។ យ៉ាងណាមិញ វាជារឿងអតីតកាល ប៉ុន្តែបើក្រឡេកមកមើលបច្ចុប្បន្នវិញ កីឡាកររបស់ក្លិប Southampton ខ្សែបម្រើ James Ward-Prowse កំពុងត្រូវបានគេចាត់ទុកថាជាអ្នកជំនួសថ្មី។
តើគេអាចក្លាយជាអ្នកជំនួសដោយរបៀបណា?
ជាមួយនឹងការស៊ុតបាល់ Free-kick ចូលបន្ថែមទៀតរបស់កីឡាករ James Ward-Prowse នៅតង់ទី ១ នាកីឡដ្ឋាន Stamford Bridge ជួយឲ្យ Southampton យកឈ្នះ Chelsea កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ខ្សែបម្រើរូបនេះក៏បានរំកិលខ្លួនក្នុងកំណត់ត្រា Premier League ដែលកំពុងគ្រប់គ្រងដោយ David Beckham។
វាត្រូវបានកត់ចូលរួចទៅហើយ វីរបុរសរបស់ Manchester United ស៊ុតបញ្ចូលទីបាន ១៨ ដង ពីការទាត់បាល់ហ្វ្រីឃីក (Freekick) ក្នុងក្របខ័ណ្ឌ Premier League ក្នុងអំឡុងពេល ១១ រដូវកាលរបស់គេនៅ Old Trafford។
យ៉ាងណាមិញ គ្រាប់បាល់របស់ Ward-Prowse កាលពីថ្ងៃសៅរ៍ គឺជាគ្រាប់ទី ១៧ ពីការទាត់ Freekick បានស៊ុតបញ្ចូលទីក្នុង ១១ រដូវកាលដូចគ្នា ស្មើនឹង ៣២៨ ប្រកួត នៅក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) សម្រាប់ Southampton។
Ward-Prowse បានប្រាប់ BBC Match of the Day ថា “វាជាការល្អសម្រាប់ខ្ញុំដែលដឹងថាជាមួយនឹងជំនាញណាមួយក្នុងជីវិត ប្រសិនបើអ្នកប្រឹងប្រែងឲ្យវាចប់ អ្នកអាចធ្វើវាឲ្យល្អឥតខ្ចោះ”។ “កាលខ្ញុំនៅក្មេងធ្វើបែបនេះនៅក្នុងសួនឪពុកម្ដាយរបស់ខ្ញុំ នេះជាអ្វីដែលខ្ញុំសុបិនចង់ធ្វើ។ វាពិតជាអស្ចារ្យណាស់ក្នុងការធ្វើវានៅថ្ងៃនេះ”។
ក្នុងចំណោម ១៧ គ្រាប់ មានតែបាល់ហ្វ្រីឃីកចំនួន ៤ គ្រាប់ប៉ុណ្ណោះ ដែលបានចូលលេងនៅកីឡដ្ឋាន St Mary’s ហើយ ៨ គ្រាប់ចុងក្រោយ គឺស្ថិតនៅទឹកដីក្រុមផ្សេង។
គួររំលឹកថា កំណត់ត្រារបស់ Beckham ត្រូវបានកត់ក្នុងការប្រកួតសរុបចំនួន ២៦៥ ប្រកួត ជាមួយនឹងគ្រាប់បាល់ហ្វ្រីឃីកក្នុងរដូវកាលនីមួយៗរបស់លោកនៅ Man Utd រួមទាំង ៨ ដង ក្នុងឆ្នាំ ២០០០/២០០១។ ដូច Ward-Prowse ភាគច្រើនដែលមានអាយុ ១១ ឆ្នាំ បានមកក្នុងការប្រកួតក្រៅដី៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien