ព័ត៌មានជាតិ
កម្ពុជាបង្ហាញពីភាពជោគជ័យក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគដល់ពិភពលោកក្នុងបរិបទជំងឺកូវីដ១៩
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានបង្ហាញពីភាពជោគជ័យក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគដល់ពិភពលោកក្នុងពេលកម្ពុជាមានវិបត្តិជំងឺកូវីដ១៩។

ការបង្ហាញនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ខណៈដែលលោកបានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមវេទិការបស់ធនាគារពិភពលោក (World Bank) ស្តីពី “កម្មវិធីគ្រប់គ្រង និងពិគ្រោះយោបល់ទុនបម្រុង (Reserve Advisory and Management Partnership-RAMP)” តាមរយៈប្រព័ន្ធអនឡាញដោយមានការចូលរួមពីទេសាភិបាល ទេសាភិបាលរង អគ្គនាយក និងអគ្គនាយករងរបស់ធនាគារកណ្តាលជាសមាជិករបស់ RAMP ដែលមានចំនួនសរុប ៤៤ប្រទេស។

នាឱកាសនោះ លោក ជា ចាន់តូ បានចូលរួមចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការដាក់ចេញការអនុវត្តគោលនយោបាយរូបិយវត្ថុ និងការដាក់ចេញវិធានការណ៍ម៉ាក្រូប្រយ័ត្នសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងន័យធានាឱ្យមានភាពរឹងមាំក្នុងវិស័យនេះ ជាពិសេសនៅក្នុងអំឡុងពេលប្រទេសប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩)។

ទន្ទឹមនេះ លោក ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដែលបានផ្តល់ជាជំនួយបចេ្ចកទេស និងអាហារូបករណ៍ដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសផ្តោតលើការគ្រប់គ្រងទុនបម្រុងវិនិយោគ។
ចំណែក ធនាគារពិភពលោកបានធ្វើកោតសរសើរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគ និងការចូលរួមរបស់ធនាគារជាតិនៃកម្ពុជាជាសមាជិកនៅក្នុងកម្មវិធី RAMP របស់ធនាគារពិភពលោក។
គួរបញ្ជាក់ថា វេទិកានេះ គឺជាវេទិកាប្រជុំពិភាក្សា និងចែករំលែកនូវបទពិសោធន៍របស់ប្រទេសសមាជិករបស់កម្មវិធី RAMP និងរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការដាក់ចេញអនុវត្តគោលនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទ្រព្យសកម្មវិនិយោគក្នុងបរិការណ៍ថ្មី ដោយផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy) ។ គួររំលឹករថា ធនាគារជាតិនៃកម្ពុជាបានចូលរួមក្នុងកម្មវិធី RAMP ចាប់ពីឆ្នាំ២០០៩ មក៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ