Connect with us

ជីវិតកម្សាន្ដ

ភរិយាវីរ:កវីនិពន្ធ លោក ស្វាយ សំអឿ ម្ចាស់បទ កងកម្មកងកែវ ធ្លាក់ខ្លួនឈឺ

បានផុស

នៅ

ដំណឹងដ៏កម្សត់ ខណ:លោកយាយ ដុំ សុផានី ដែលជាភរិយាវីរ:កវីនិពន្ធលោក ស្វាយ សំអឿ កំពុងធ្លាក់ខ្លួនឈឺ និងជួបការខ្វះខាតដង្ហោយសុំជំនួយពីសប្បុរសជន ដើម្បីបន្តការព្យាបាលជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បានរៀបរាប់ឲ្យដឹងទៀតថា ចាភរិយាវីរ:កវីនិ ពន្ធលោក ស្វាយ សំអឿ គឺលោកយាយ ដុំ សុផានី ដែលកំសត់ទុគ៌តគ្មានកូនចៅផ្ញើខ្លួននិងក្មួយឥឡូវកំពុងតែដង្ហោយហៅខ្ញុំសូ មជំនួយដើម្បីបន្តព្យាបាលជំងឺនិងបន្តជីវិតរហូតថ្ងៃរលត់សង្ខា។កាលពីខ្ញុំជាប្រធានសមាគមសិល្បករខ្មែរខ្ញុំបានទៅសួរសុខទុក្ខលោកយាយនៅឯស្រុកកងមាសខេត្តកំពង់ចាមរួមជាអំណោយមួយចំនួនទៅតាមលទ្ធភាពសមាគមនិងសប្បុរសជនជូនលោកយាយផងដែរ។

ស្នាដៃរបស់កវីនិពន្ធ ស្វាយ សំអឿ ដែលជាស្វាមីលោកយាយគឺលោក ស្វាយ សំអឿ មានច្រើនអនេករាប់មិនអស់តាំងពីទសវត្សន៍ ៦០ ភាគច្រើនបទចម្រៀងក្នុងខ្សែភាពយន្តបទមនោសញ្ចេតនា បទប្រជាប្រិយខ្មែរមានដូចជា សំណព្វចិត្ត, កងកម្មកងកែវ, ស្ទឹងកែវ,កណ្តាលដួងចិត្ត ,ស្ម័គ្របងដែរឬអូនស្រីជាដើម។

លោក សុះ ម៉ាច បានអំពាវនាវបន្ថែមថាខ្ញុំក៏បានបរិច្ចារថវិកា ១០មុឺនរៀលជូនលោកយាយប្រសិនបើលោកអ្នកមានសេចក្តីអាណិតមេត្តាជួយតាមសទ្ធាខ្ញុំនឹងយកទៅជូនលោកយាយផ្ទាល់ ទុកជាការធ្វើបុណ្យជាមួយមនុស្យចាស់ជរាទុគ៌តម្នាក់ផងចុះ។

លេខទូរស័ព្ទខ្ញុំ,099867699, 017480177, 0966766 7 6 9, ABA..000176497..Sosmach។សូមទោសផងដែលខ្ញុំផុសសូមជំនួយដល់លោកយាយ ដោយសារតែខ្ញុំអនិច្ចារពេក ចំពោះលោកយាយនិងព្រលឹងវីរ:កវីលោក ស្វាយ សំអឿ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម