ព័ត៌មានជាតិ
ឆ្នាំ ២០២០ ខេត្តព្រះសីហនុ ចំណាយថវិកាមិនក្រោម ៤០០ លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ឆ្នាំ២០២០ ខេត្តព្រះសីហនុបានចំណាយថវិកាមិនក្រោម ៤០០ លានដុល្លារ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លើកឡើងក្នុងសន្និសីទនៅព្រឹកនេះ លោកបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែដែលកំពុងស្ថាបនាបានប្រើប្រាស់កញ្ចប់ថវិកាជាង ២០០ លានដុល្លារ និងការបន្ថែមទឹកប្រាក់ ១០០ លានដុល្លារទៀតលើគម្រោងផ្លូវ ១១ ខ្សែថ្មី។ ក្រៅពីនេះ ក៏មានថវិកាមូលនិធិឃុំសង្កាត់ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន សរុបទៅមិនក្រោម ៤០០ លានដុល្លារនោះទេ។
បើតាមលោកអភិបាលក្រុង ការដ្ឋានផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ ប្រវែង ៨២ គីឡូម៉ែត្រ បានបញ្ចប់ការចាក់បេតុង ១០០ ភាគរយ និងកំពុងបន្តអ៊ុតកៅស៊ូបានសម្រេចជាង ៣០ ភាគរយ រួមទាំងការរៀបចំំបំពាក់ភ្លើងបំភ្លឺ និងប្រព័ន្ធលូប្រឡាយ នឹងរួចរាល់ទាំងស្រុងនៅឆ្នាំ២០២១៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


