ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញសម្ពោធអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំង មន្តី្ររាជការ កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យ។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជូនចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បុគ្គលិក មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការជាក់ស្តែង នៃមូលដ្ឋានផ្តល់សេវាសុខាភិបាល ឱ្យកាន់តែមានគុណភាពបន្ថែមទៀត មន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ បានទទួលការសាងសង់អគារថ្មីនៃមន្ទីរពេទ្យខេត្ត ក្នុងគម្រោង H.EQIP ដែលមានទំហំ ៣៣ គុណ ៤២ម៉ែត្រ សរុបជាទឹកប្រាក់ប្រមាណ ១ ៧៤៩ ២៩៦ ដុល្លារ។ គម្រោងសាងសង់នេះត្រូវបានទទួលការម៉ៅការដោយក្រុមហ៊ុន Y-VAN Service Co.LTD ដែលមានរយៈពេលសាងសង់ ១៦ខែ ចាប់ពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០។ អគារនេះមានកម្ពស់ ២ជាន់ ស្តង់ដារមន្ទីរពេទ្យកម្រិត៣ (CPA III) មានគ្រែ ១៧០ និងបំពាក់សម្ភារបរិក្ខាមួយចំនួនទៀត៕





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


