ព័ត៌មានជាតិ
ក្រសួងការបរទេសបានជួយសង្គ្រោះពលរដ្ឋជិត ៨ពាន់នាក់ពីអំពើជួញដូរក្នុងឆ្នាំ២០២២
ក្នុងពិធីបើកសន្និបាតប្រចាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទីពុធនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលនៃឆ្នាំ២០២២ កន្លងទៅ ក្រសួងបានជួយសង្គ្រោះ និងសម្របសម្រួលដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួនជិត ៨ពាន់នាក់។

បើតាមរបាយការណ៍ដែលអានដោយលោក អ៊ុច បូររិទ្ធ បានឲ្យដឹងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ការគាំពារ ជួយសង្គ្រោះ និងសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ពីប្រទេសចំនួន៨ ជាអាទិ៍ ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី»។
ជាមួយគ្នានេះ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ស្ថានទូតរបស់កម្ពុជាប្រចាំនៅបណ្ដាប្រទេសនានា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋកម្ពុជាដែលរស់នៅបរទេសជាប់ជាប្រចាំ ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិក បារាំង អឺរ៉ុប និងអូស្ត្រាលី ជាដើម។ ក្នុងនោះ ស្ថានទូតកម្ពុជា ក៏បានសម្របសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេស ដែលរួមមានការផ្តល់សេវារដ្ឋបាល សេវាកុងស៊ុល និងការឧបត្ថម្ភគាំពារផ្សេងៗជាច្រើន។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី គឺកម្ពុជាបានបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសជាមិត្តជាច្រើននៅលើពិភពលោក តាមរយៈសកម្មភាពរបស់ស្ថានទូត និងស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅប្រទេសទាំងនោះ។ យោងតាមរបាយការណ៍ គិតមកដល់ពេលនេះ កម្ពុជា មានស្ថានទូត និងស្ថានតំណាងអចិន្ត្រៃយ៍ប្រចាំនៅបរទេសចំនួន៣១ ស្ថានអគ្គកុងស៊ុលចំនួន១២ កុងស៊ុលកិត្តិយសចំនួន២៦ និងមានមន្ត្រីការទូតដែលកំពុងបម្រើការ និងបំពេញបេសកកម្មនៅបរទេសសរុបចំនួន ២០២នាក់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


