ព័ត៌មានជាតិ
ឧកញ៉ា សំ សុខនឿន ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ ឆ្លុះបញ្ចាំងទៅពិភពលោកថាកម្ពុជា ជាកន្លែងវិនិយោគដ៏បរិសុទ្ធ ពិតប្រាកដ និងត្រឹមត្រូវ
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងប្រធានក្រុមហ៊ុន Sam SN Realty បានអបអរសាទរ ដែលកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់កាលពីពេលថ្មីៗនេះ។
លោកឧកញ៉ាបានបន្ថែមថា ការជាប់ក្នុងបញ្ជីប្រផេះធ្វើឱ្យមានការលំបាកខ្លះៗ ពាក់ព័ន្ធនឹងការទិញ លក់ និងលំហូរសាច់ប្រាក់ពីបរទេសចូលមកប្រទេសកម្ពុជា។ ការដកកម្ពុជាចេញពីបញ្ជីប្រផេះនៅពេលនេះ ជាមោទកភាព និងបានឆ្លុះបញ្ចាំងទៅពិភពលោកថា កម្ពុជាមិនជាប់ពាក់ព័ន្ធនឹងការលាងលុយកង្វក់ទេ ក្នុងនោះរាប់បញ្ចូលទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។ ការវិនិយោគលើវិស័យអចលនទ្រព្យនាពេលកន្លងមកជាការវិនិយោគដ៏បរិសុទ្ធ ត្រឹមត្រូវ និងពិតប្រាកដ។

លោកឧកញ៉ាបានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យនៅតែជាវិស័យដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគិនពីក្រៅប្រទេសចូលមកកម្ពុជាដដែល ខណៈផលចំណេញនៅតែមានទាំងអ្នកលក់ និងអ្នកទិញ។
“ការដកចេញពីបញ្ជីប្រផេះនឹងធ្វើឱ្យអ្នកវិនិយោគិនបរទេស ដែលមានបំណងវិនិយោគ លែងមានមន្ទិលសង្ស័យទៀតទៅលើតម្លៃអចលនទ្រព្យ ដែលឡើងខ្ពស់ជាតម្លៃបំប៉ោងទៅតាមការលាងលុយអីអញ្ចឹងគឺអត់ទេ។ ដូច្នេះកម្ពុជាគឺជាកន្លែងវិនិយោគពិតប្រាកដ និងទទួលបានផលចំណេញពីអចលនទ្រព្យពិតប្រាកដ ហើយការរីកចម្រើនគឺជាការរីកចម្រើនពិតប្រាកដមែន”។ លោកឧកញ៉ាបន្ថែម។
ប្រទេសកម្ពុជាត្រូវបានដកចេញជាផ្លូវការពី «បញ្ជីប្រផេះនៃការលាងលុយកខ្វក់» នៃក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ប្រឆាំងការសំអាតប្រាក់ (FATF) កាលពីពេលថ្មីៗនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កម្ពុជា នឹងដាក់ចេញទិសដៅការងារគន្លឹះបន្តទៀត ដើម្បីការពារនូវលទ្ធផលល្អនេះឱ្យបានជារៀងរហូត ពោលគឺមិនបណ្ដោយឱ្យកម្ពុជា វិលមកធ្លាក់ក្នុងបញ្ជីប្រផេះលើការងារប្រឆាំងការសំអាតប្រាក់ជាថ្មីទៀតឡើយ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរម្លឹកដល់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវមានមោទកភាពជ្រុល រហូតបោះបង់ចោលកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងត្រូវខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា បន្តការងារនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសចំនួន ៣ នៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់ FATF រួមមាន កូរ៉េខាងជើង អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ខណៈដែលប្រទេសជាង២០ នៅតែស្ថិតក្នុងបញ្ជីប្រផេះ។ ដោយឡែក កម្ពុជា និងប្រទេសម៉ារ៉ុក លែងជាកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យដោយ FATF ទៀតហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FATF៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន