ព័ត៌មានអន្ដរជាតិ
រថក្រោះខ្លារខិន Leopard 2 ចំនួន ២១ គ្រឿងទៀត នឹងទៅដល់តំបន់ជម្លោះនៅ អ៊ុយក្រែន ក្នុងខែនេះ
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃពុធថា រថក្រោះ A6 Leopard 2 របស់អាល្លឺម៉ង់ និងព័រទុយហ្គាល់សរុប ២១ គ្រឿង នឹងត្រូវដឹកជញ្ជូនទៅកាន់តំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែននៅខែនេះ ។
លោក Pistorius បញ្ជាក់ថា រថក្រោះ A6 Leopard 2 ទាំង ២១ គ្រឿងនេះ គឺរបស់អាល្លឺម៉ង់ចំនួន ១៨ គ្រឿង និងព័រទុយហ្គាល់ចំនួន ៣ គ្រឿង ហើយក្រៅពីរថក្រោះខ្លារខិនទាំងនេះ ក៏រួមមានកងពលតូចដែលត្រូវបានហ្វឹកហ្វឺនរួចរាល់ ក៏នឹងបញ្ជូនទៅកាន់អ៊ុយក្រែនផងដែរ ។
ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសប៉ូឡូញក៏នឹងបញ្ជូនរថក្រោះខ្លារខិន Leopard 2 ផលិតដោយអាល្លឺម៉ង់ចំនួន ១០ គ្រឿងបន្ថែមទៀតទៅឲ្យអ៊ុយក្រែនក្នុងខែនេះដូចគ្នា ។
អាល្លឺម៉ង់ និងប៉ូឡូញ ជាប្រទេសនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីផ្តល់រថក្រោះទំនើប Leopard ឲ្យអ៊ុយក្រែន ដោយទីក្រុងវ៉ាសូវី បានប្រគល់កញ្ចប់ដំបូងចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
គួរបញ្ជាក់ថា ការប្រកាសផ្ដល់រថក្រោះខ្លារខិន Leopard 2 របស់អាល្លឺម៉ង់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនៅពេលនេះ គឺបន្ថែមពីលើចំនួនរថក្រោះប្រយុទ្ធ ១៤ គ្រឿង ដែលអាល្លឺម៉ង់បានសន្យាផ្ដល់ឲ្យអ៊ុយក្រែនកាលពីដើមឆ្នាំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រថក្រោះ Leopard ចំនួន១០គ្រឿងទៀត នឹងទៅដល់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


