សុខភាព
ហេតុអ្វីចាំបាច់ ត្រូវបំបៅកូនដោយទឹកដោះម្តាយ
ក) សារៈសំខាន់នៃការបំបៅទឹកដោះម្តាយ
– ការបំបៅផ្ទាល់ដោយដោះម្តាយជួយបង្កើនភាពស្និទ្ធស្នាល ដោយមានការប៉ះផ្ទាល់ រវាងស្បែកកូន និងស្បែកម្តាយ ធ្វើឲ្យកូនមានភាពកក់ក្តៅ និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារក និងម្តាយ។
– ទឹកដោះម្តាយជាអាហារដែលស្រស់ និងថ្មីបំផុត ព្រមទាំងគ្មានមេរោគ (ចំពោះម្តាយសុខភាពល្អ) និងសមស្របបំផុតសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ។
– ទឹកដោះដំបូងរបស់ម្តាយ សម្បូរទៅដោយ
• អង់ទីគ័រ (IgA) និងគ្រាប់ឈាមស រាប់លានសម្រាប់ការពារមេរោគ។
• សារធាតុរ៉ែ និងវីតាមីនជួយទ្រទ្រង់សារពាង្គកាយរបស់កូន ជួយទប់ស្កាត់ការបាត់បង់ជាតិទឹក និងការស្រកទម្ងន់របស់កូន។
• ប្រូតេអ៊ីន និងខ្លាញ់ព្រមទាំងអូមេហ្គា៣ និងសារជាតិផ្សេងទៀតជួយបង្កើនការលូតលាស់កុមារ មេតាបូលីស ថ្លើម ខួរក្បាល និងភ្នែក។
• ជួយអោយកោសិកាឆាប់លូតលាស់ រីកធំធាត់ មានភាពស៊ាំ មានប្រព័ន្ធការពារប្រឆាំងមេរោគ (រលាកក្រពះ រាករូស រលាកផ្លូវដង្ហើម និងរោគផ្សេងៗ)។
• ជួយកាត់បន្ថយការចំណាយថវិកា និងការចំណាយពេលវេលាចាប់ពីនាទីដំបូងនៃកំណើតកូន។

ខ) កត្តាមួយចំនួន ដែលជួយជំរុញក្នុងការផលិតទឹកដោះ
តាមពិតធម្មជាតិមានការរៀបចំយ៉ាងត្រឹមត្រូវ តាំងពីការចាប់កំណើតក្នុងផ្ទៃរហូតដល់គ្រប់ខែ និងគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើត។ ការដាក់ឲ្យកូនបៅដោះដោយត្រឹមត្រូវ និងមានភាពញឹកញាប់ធ្វើឲ្យខួរក្បាលម្តាយបញ្ជាឲ្យមានការបញ្ចេញអ័រម៉ូន Ocytocine និងProlactine ដែលជាអ័រម៉ូនសម្រាប់ឲ្យមានការបង្កើតទឹកដោះ និងបញ្ចេញទឹកដោះ ព្រមទាំងកាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាល។
ម្តាយមួយចំនួនតែងបារម្ភខ្លាចមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន ដូចនេះដើម្បីបង្កើនការផលិតទឹកដោះ មានកត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះដោយ
– សំអាតដោះឲ្យបានស្អាត និងសម្រាកឲ្យបានគ្រប់គ្រាន់
– ពិសាទឹកឲ្យបានគ្រប់គ្រាន់ ឬ យ៉ាងតិច ៣លីត្រក្នុង ១ថ្ងៃ
– ពិសាអាហារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
– ដាក់កូនឲ្យបៅដោះឲ្យបានទៀងទាត់
– ម៉ាស្សាដោះរបស់អ្នក ដែលអាចឲ្យមានទឹកដោះ (ដោយមិនប្រើផលិតផល ឬប្រេង):
• ដាក់ម្រាមដៃពីររបស់អ្នក ធ្វើចលនាជារង្វង់មូលលើផ្ទៃដោះទាំងមូល
• អ្នកក៏អាចម៉ាស្សាដោយប្រើកណ្តាប់ដៃ បង្វិលកណ្តាប់ដៃពីផ្ទៃដោះទៅក្បាលដោះ

គ) របៀបរក្សាទឹកដោះទុកឲ្យកូនបៅ
– លាងដៃអោយស្អាត មុននិងច្របាច់យកទឹកដោះ ឬកាន់ឧបករណ៍ផ្ទុកទឹកដោះ
– ផ្ទុកទឹកដោះក្នុងកំប៉ុង រឺថង់ដែលបិទជិតគ្មានមេរោគ និងមិនត្រូវដាក់ក្រោមកម្ដៅថ្ងៃ
– ដាក់ថ្ងៃខែ ដែលបានច្របាច់ទឹកដោះ នៅលើឧបករណ៍ផ្ទុកទឹកដោះ


បញ្ជាក់៖ អ្នកម្តាយគ្រប់រូបដែលបានសម្រាលនៅផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលការណែនាំអំពីរបៀបបំបៅដោះកូន។ សូមបំបៅដោះម្តាយដល់កូនលោកអ្នក ជាពិសេសទឹកដោះដំបូង ដើម្បីឲ្យពួកគេមានការលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មានដំបៅខ្ទុះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


