Connect with us

កីឡា

Ronaldo ទាត់​ដប និង​គប់​ស្លា​កដៃ​ប្រធាន​ក្រុម ខណៈ​អ្នកគាំទ្រ​គូប្រកួត​ស្រែកហៅ​ឈ្មោះ Messi

បានផុស

នៅ

Cristiano Ronaldo មិន​សប្បាយចិត្ត​នៅពេលដែល​ក្លិប Al Nassr ចាញ់​ការប្រកួត​សំខាន់​ក្នុង​លី​គ Saudi Pro League ហើយ​បានទទួល​ការជេរប្រមាថ​។

Al Nassr បាន​ប្រកួត​ជាមួយ​ក្លិប Al Ittihad មុនពេល Romarinho បាន​ទាត់​ចូល​ដើម្បី​បញ្ជូន​ក្រុម​របស់ Ronaldo ឱ្យ​ចាញ់​។ វា​មានន័យថា​ក្រុម Jeddah ត្រូវបាន​ទម្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ដោយ​គូប្រជែង​របស់​ពួកគេ ហើយ Ronaldo បាន​បាត់បង់​ភាព​កំពុង​ល្អ​របស់ខ្លួន​។

ក្លិប Al Ittihad គឺជា​គូប្រជែង​ដ៏​ធំ​បំផុត​មួយ​របស់​ក្លិប Al Nassr បន្ទាប់ពី​ចប់​ការប្រកួត ភាពមិន​សប្បាយ​ចិត្តបាន​កើតឡើង​ចំពោះ​អតីត​តារា​ឆ្នើម Manchester United ដែល​បាន​ហែក​ខ្សែដៃ​ប្រធាន​ក្រុម​របស់ខ្លួន​ចេញ ខណៈដែល​គេ​ដើរ​សំដៅទៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​។

ទោះបីជា​មិត្ត​រួម​ក្រុម​របស់គេ​ព្យាយាម​លួង​ក៏ដោយ ក៏​កីឡាករ​វ័យ ៣៨​ឆ្នាំ​រូបនេះ​បាន​គ្រវីក្បាល​ចេញ ហើយ​បាន​បោះ​ដប​ទឹក​។

វា​មិនមែនជា​ការបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ពី​ម្ចាស់​ជ័យលាភី Ballon d’Or ៥​សម័យកាល ដែល​អាច​រក​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ ពេញការ​ប្រកួត​ទាំងមូល​។

Ronaldo បាន​ងាក​ទៅ​អបអរ​អ្នកគាំទ្រ​ដែល​នៅ​ឆ្ងាយ ខណៈដែល​សំឡេង​ស្រែកថា ‘Lionel Messi’ អាច​ត្រូវបាន​បន្លឺឡើង​ជុំវិញ​កីឡដ្ឋាន King Abdullah Sports City​។​

​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​គេ​ឃើញ​គ្រវីក្បាល​ដោយ​កំហឹង មុនពេល​ទាត់​ដប​ទឹក​ចំនួន ៥​ដប​ដាក់​នៅលើ​ផ្លូវ​រប​ស់​គេ​ចេញពី​ទីលាន​។

នេះ​គឺជា​ការ​បរាជ័យ​លើក​ទី​២ ហើយ​ក្នុង​យុទ្ធនាកា​រលីគ​របស់ Al Nassr ខណៈដែល Ronaldo ឥឡូវនេះ​បាន​បរាជ័យ​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ក្នុង ២​ប្រកួត​ចុងក្រោយ​របស់គេ​។

​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​មាន​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៨​គ្រាប់​ក្នុងការ​ប្រកួត​៥​លើក ប៉ុន្តែ​លទ្ធផល​នេះ​បាន​បន្សល់ទុក​នូវ​សំណួរ​ជុំវិញ​ការ​ប្រជែង​ដណ្តើមពាន​របស់​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​។ Al Nassr កំពុង​ស្វែងរក​ជើងឯក Saudi Pro League ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល ៤ ឆ្នាំ​។

និយាយ​បន្ទាប់មក Ronaldo បាន​សរសេរ​លើ Twitter ថា “​ខកចិត្ត​នឹង​លទ្ធផល ប៉ុន្តែ​យើង​នៅតែ​ផ្តោតលើ​រដូវ​កាល​របស់​យើង និង​ការប្រកួត​ខាងមុខ​។ សូម​អរគុណ​អ្នកគាំទ្រ Al Nassr សម្រាប់​ការគាំទ្រ​របស់​អ្នក យើង​ដឹងថា​យើង​អាច​ពឹង​ផ្អែកលើ​អ្នក​បាន​”​។

Ronaldo និង​ក្រុម​គ្រួសារ​ហាក់​ដូច​ជា​កំពុង​រស់នៅក្នុង​ជីវិត​ថ្មី​របស់​ពួកគេ​នៅ​ក្រៅ​ទីលាន ប៉ុន្តែ​ដៃគូ​របស់​កីឡាករ​រូបនេះ​បាន​បង្ហោះ​វីដេអូ​ដែល​កូនស្រី​របស់​ពួកគេ​រៀន​ភាសា​អារ៉ាប់​៕

​ប្រភព ​៖ talksport.com

អត្ថបទ​ ៖ មន្នី​រ័ត្ន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុង​អុកឡុកខ្លាំង

ព័ត៌មានជាតិ២ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

នៅថៃ ក្តៅខ្លាំង ដល់ថ្នាក់ផ្លូវដែក ក៏សឹងតែរលាយដែរ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចធិបតី៖ «ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា»

Sokha Hotels

ព័ត៌មានពេញនិយម