កីឡា
ស្ទើរមិនជឿ! ថ្ងៃនេះ ព្រំ សំណាង ឡើងប្រកួតទៀត
កាលពី៤ថ្ងៃមុន កីឡាករ ព្រំ សំណាង បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីការចូលរួមប្រកួតបីស្ត្រីក្នុងទិវាអន្តរជាតិ៨មីនា និងទទួលបានចំណាត់ថ្នាក់លេខ២ដោយទទួលបានរថយន្ត១គ្រឿង។
សម្រាប់ការប្រកួតបីស្ត្រីនោះ ព្រំ សំណាង ក្នុងចំណោមបេក្ខភាពជាច្រើនគូបានចាន់ផ្តើមតាំងពីល្ងាចប្រហែលម៉ោង៥រហូតដល់ម៉ោងប្រហែល៣ទៀបភ្លឺទើបចប់។ រូបគេបានប្រើពេលប្រមាណ៨ម៉ោងដោយមានស្ត្រីជាទីស្រឡាញ់នៅលើដៃជាប់រហូត និងគ្មានបានសម្រាកអ្វីបន្តិចសោះ។ ការប្រកួតនោះបានធ្វើឲ្យ រូបគេនឿយហត់អស់កម្លាំងខ្លាំងណាស់ ប៉ុន្តែទទួលបានការកោតសរសើរពីមហាជនយ៉ាងខ្លាំង។

នៅថ្ងៃបន្ទាប់ពោលគឺទី៩ ខែមីនា ព្រំ សំណាង បានឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្នុងការប្រកួតជើងឯកគុនខ្មែរឆ្នាំ២០២២។ រូបគេបានប្រើពេលមិនដល់១នាទីផងដើម្បីបញ្ឈប់កីឡាករ ហេង វិឆ័យ ដើម្បីក្លាយជាម្ចាស់មេដាយមាសថ្នាក់ជាតិ។ ការប្រកួតនេះអាចថា មិនបានលំបាកទេ ព្រោះហាក់ដូចជាឡើងបង្ក្រប់កិច្ច និងជួបដៃគូដែលមិនមែនជើងខ្លាំង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ នៅថ្ងៃទី១១ ខែមីនានេះ ព្រំ សំណាង មានឈ្មោះឡើងប្រកួតទៀតជាមួយកីឡាករថៃ ប្រាក់កាយស៊ែង នៅសង្វៀនថោន។ មែនទែនទៅ រូបគេមិនបានហ្វឹកហាត់ត្រៀមទេគឺសម្រាកយកកម្លាំងដើម្បីឡើងប្រកួតប៉ុណ្ណោះ បន្ទាប់ពីឈរបីស្ត្រីប្រហែល៨ម៉ោងកាលពី៤ថ្ងៃមុន។

ការប្រើកម្លាំង និងឡើងប្រកួតញឹកញាប់បែបនេះមិនមែនជារឿងល្អសម្រាប់សុខភាពឡើយ។ នៅពេលមានកម្លាំងល្អគឺអាចទ្រាំទ្របាន ប៉ុន្តែពេលណាមួយអាចនឹងបាក់ធ្វើឲ្យសុខភាពទ្រុឌទ្រោមលឿន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


