ព័ត៌មានជាតិ
ក្រុមហ៊ុនបរទេស ៣ ស្នើសុំថតរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី តែសម្ដេចតេជោ បដិសេធ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា មានក្រុមហ៊ុនបរទេស ៣ បានមកជួបសម្ដេច ដោយស្នើសុំថតជាខ្សែភាពយន្ដ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី តែត្រូវបានសម្ដេចបដិសេធ មិនឲ្យថតនោះឡើយ។

ការឲ្យដឹងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានផ្សាយតាមវិទ្យុរួចមក គឺមានក្រុមហ៊ុនចំនួន ៣ ដែលជាក្រុមហ៊ុនបរទេស បានមកជួបសម្ដេច និងស្នើសុំថតជាខ្សែភាពយន្ដ តែត្រូវបានសម្ដេចបដិសេធ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះថា «ក្រោយពីរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចាប់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន ៣ ជាក្រុមហ៊ុនបរទេស បានមកជួបខ្ញុំ ហើយមានក្រុមហ៊ុនមួយនោះ ដែលខ្ញុំគិតថា មិនបញ្ចេញឈ្មោះឡើងវិញទេ គឺមករហូតដល់ ២ដង ខ្ញុំមិនព្រមឲ្យថតទេ ហើយបើសិនជាអ្នកឯងថត គឺខ្ញុំសុំឲ្យយកសេណារីយ៉ូ ដែលមាននៅក្នុងរឿងភាគនិទានរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រឿងរ៉ាវរបស់សម្ដេច មិនអាចយកទៅកាឡៃបានទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះថា «រឿងរបស់ខ្ញុំ មិនអាចយកទៅកាឡៃបានទេ ពិតជាមិនអាចយកទៅកាឡៃបានទេ ព្រោះបើមិនអញ្ចឹងធ្វើឲ្យអ្វីដែលជាសាច់រឿងពិតរបស់យើង គឺក្លាយទៅជារឿងភូតកុហក ព្រោះរឿងនេះសូម្បីពាក្យមួយម៉ាត់ គឺបើសិនជាខុស ហើយបើសិនជាតួអង្គរបស់ខ្ញុំ ត្រូវជាតួអង្គរបស់ខ្ញុំ គឺមិនអាចឲ្យខុសទេ ព្រោះវាអាចក្លាយរឿងហ្នឹងទៅជារឿងមួយផ្សេង»។
សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។
ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ មានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថតរយៈពេលជាង ១ឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


