សេចក្ដីជូនដំណឹង
ឱកាសហាត់ការជាមួយស្ថានទូតអាមេរិកបានមកដល់ហើយ!
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កំពុងប្រកាសជ្រើសរើសនិស្សិតកម្ពុជា ដែលមានបំណងចង់ហាត់ការ (Internship) នៅស្ថានទូតអាមេរិកតាមតួនាទីផ្សេងៗចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២៣ នេះ។ ស្ដានទូតអាមេរិក នឹងទទួលការដាក់ពាក្យចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

ចំពោះនិស្សិតដែលមានចំណាប់អារម្មណ៍ចង់ហាត់ការនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ត្រូវជានិស្សិតដែលមានចំណាត់ថ្នាក់ និងការសិក្សាល្អ ហើយត្រូវស្ទាត់ជំនាញផ្នែកភាសា ទាំងភាសាជាតិ និងអន្តរជាតិ។ លក្ខខណ្ឌ ដើម្បីទទួលបានការហាត់ការ មានដូចខាងក្រោម៖
លក្ខខណ្ឌជ្រើសរើស៖
- ជាប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅកម្ពុជា
- មានអាយុយ៉ាងហោចណាស់ ១៨ឆ្នាំ
- ត្រូវជានិស្សិតបានបញ្ចប់ការសិក្សានៅវិទ្យាល័យ
- ជាសិស្សសកម្មក្នុងថ្នាក់រៀន
- ត្រូវយកលិខិតបញ្ជាក់ពីវិទ្យាល័យ ដើម្បីបង្ហាញថាជាសិស្សពូកែក្នុងថ្នាក់
- ត្រូវមានលិខិតបញ្ជាក់ពីសាលាដែលបញ្ជាក់ពីការចុះឈ្មោះបច្ចុប្បន្ន
- ត្រូវអាចបំពេញការងាររហូតដល់ខែតុលា ឆ្នាំ២០២៣
លក្ខខណ្ឌតម្រូវផ្នែកភាសា៖
- កម្រិត II (ចំណេះដឹងមានកម្រិត) និយាយ អាន សរសេរភាសាអង់គ្លេស
- កម្រិត IV (ស្ទាត់ជំនាញ) ភាសាខ្មែរត្រូវទាមទារ
- ផ្នែកភាសា និងជំនាញ Microsoft Office ត្រូវធ្វើតេស្តសាកល្បង។
ឯកសារដែលត្រូវការ៖
- បំពេញទម្រង់ពាក្យអ្នកហាត់ការ
- ត្រូវមានវិញ្ញាបនបត្រសិក្សាបញ្ចប់វគ្គសិក្សា និងឆមាសចុងក្រោយ ដើម្បីបង្ហាញពីលិទ្ធផលការសិក្សាល្អ
- លិខិតបញ្ជាក់ពីសាលា ឬ លិខិតចុះឈ្មោះចូលរៀន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
សូមជម្រាបថា ចំពោះនិស្សិតដែលធ្លាប់បានហាត់ការនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាម្តងរួចហើយនោះ គឺមិនតម្រូវឱ្យចុះឈ្មោះម្តងទៀតឡើយ។ ឱកាសនេះសម្រាប់អ្នកដែលមិនធ្លាប់បានហាត់ការប៉ុណ្ណោះ។ ប្រសិនជាសាធារណជនមានបំណងចង់ចុះឈ្មោះហាត់ការ និង ព័ត៌មានបន្ថែមអាចចុចបានតាមរយៈ https://kh.usembassy.gov/embassy/jobs/cambodian-student-internship-various-positions/ ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


