ព័ត៌មានជាតិ
អូស្ត្រាលីនឹងទទួលយកសិស្សបច្ចេកទេសពីកម្ពុជាទៅហាត់ការនៅឆ្នាំ២០២៦
ប្រទេសអូស្ត្រាលីនឹងចាប់ផ្ដើមទទួលយកសិស្សបច្ចេកទេសវិជ្ជាជីវៈពីកម្ពុជាដើម្បីទៅហាត់ការនៅប្រទេសនេះចាប់ពីឆ្នាំ២០២៦តទៅ។ ការសម្រេចទទួលយកសិស្សកម្ពុជានេះគឺបន្ទាប់អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងកិច្ចព្រមព្រៀងដែលចុះរួមគ្នារវាងរដ្ឋមន្ត្រីការងារកម្ពុជាលោក ហេង សួរ និងប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូងលោក Cameron Baker សិស្សដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ ១-៣ នឹងត្រូវជ្រើសរើសទៅចុះហាត់ការផ្ទាល់រយៈពេល២ឆ្នាំនៅតាម រោងជាង ការដ្ឋាន និងកសិដ្ឋាននានានៅរដ្ឋអូស្ត្រាលីខាងត្បូង។
លោក Cameron Baker បានបញ្ជាក់ថាក្រុមការងារអនុវត្តកិច្ចការនេះនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៦ លើមុខជំនាញវិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក និងអាចបន្ថែមជំនាញផ្សេងៗទៀតចាប់ពីឆ្នាំ២០២៧។

ជាមួយនឹងកិច្ចសហប្រតិបត្តិការការបញ្ជូនសិស្សទៅហាត់ការនេះ ប្រទេសទាំងពីក៏នឹងសហការគ្នាបណ្ដុះបណ្ដាលសមត្ថភាពគ្រូ អភិវឌ្ឍកម្មវិឌីសិក្សា និងវិធីសាស្ត្របង្រៀនដែលស្របតាមស្ដង់ដារអូស្រ្តាលីផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


