ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ ពឹងផ្អែកលើវិស័យ ៣ សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត
លោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ខេត្តឧត្តរមានជ័យគឺត្រូវពឹងផ្អែកទៅលើវិស័យសំខាន់ៗចំនួន៣ គឺវិស័យកសិកម្ម រ៉ែ និងទេសចរណ៍។ លោកបានលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក ប៉ែន កុសល្យ បានលើកឡើងថា ដោយសារខេត្តឧត្តរមានជ័យមានលក្ខណៈអំណោយផលផ្នែកវិស័យកសិកម្ម ប្រជាជននៅក្នុងខេត្តភាគច្រើនប្រកបរបរកសិកម្ម។ ដំណាំសំខាន់ៗមាន ស្រូវ ដំឡូងមី ចេក ស្វាយចន្ទី ស្វាយកែវ រមៀត ពោត សណ្ដែក និងអនុផលជាច្រើនទៀត ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋកាន់តែល្អប្រសើរតាមរយៈការនាំចេញទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
លោកបន្តថា ផលកសិកម្មនៅក្នុងឆ្នាំនេះមានភាពល្អប្រសើរ ដែលបានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋរីកចម្រើនគួរឱ្យកត់សម្គាល់។
ដើម្បីលើកកម្ពស់វិស័យកសិកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំចងក្រងឱ្យមានបណ្ដុំអាជីវកម្មដំណាំនានាដូចជា បណ្ដុំដំឡូងមី, ត្រសក់ផ្អែម, ឪឡឹកលឿង, ស្វាយកែវ រមៀត, បន្លែ និងស្រូវជាដើម។ បច្ចុប្បន្ន ខេត្តកំពុងឈានមុខក្នុងការដាំដុះនិងផ្គត់ផ្គង់លើផលិតផល ឪឡឹកលឿង ឪឡឹកទឹកក្រូច និងត្រសក់ផ្អែម (មីឡុង) រួមនឹងចេកអំបូងលឿង ដែលបានដាំដុះលើផ្ទៃដីសរុបប្រមាណ ៨ ០៤៦ហិកតា ទូទាំងខេត្ត និងកំពុងប្រមូលផលជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក៏ដូចជានាំចេញទៅក្រៅប្រទេស។


ក្រៅពីកសិកម្ម ខេត្តឧត្តរមានជ័យក៏មានវិស័យធំពីរទៀតគឺ រ៉ែ និងទេសចរណ៍។ ពាក់ព័ន្ធវិស័យរ៉ែ លោក ប៉ែន កុសល្យ បានលើកឡើងថា ផ្ដោតសំខាន់លើរ៉ែមាស រ៉ែត្បូង សំណ និងរ៉ែធ្យូងថ្ម។ ខេត្តក៏មានរោងចក្រអគ្គិសនីដើរ ដោយថាមពលធ្យូងថ្មមួយកន្លែងស្ថិតក្នុងស្រុកត្រពាំងប្រាសាទ។ រោងចក្រអគ្គិសនីដុតដោយធ្យូងថ្មនេះមានអនុភាព ២៦៥ មេហ្គាវ៉ាត់ ដែលក្រៅពីអាចបំពេញតម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ក៏បានជួយផ្គត់ផ្គង់ដល់ខេត្តសៀមរាប ដោយបច្ចុប្បន្នអាជ្ញាធរកំពុងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីខេត្តឧត្តរមានជ័យទៅកាន់អនុស្ថានីយដែលគ្រោងដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ។
វិស័យទេសចរណ៍លោកប៉ែន កុសល្យ បានចង្អុលបង្ហាញថា ទូទាំងខេត្តមានតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រ ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងនោះទេសចរណ៍ធម្មជាតិមានចំនួន ៧ ទីតាំង, តំបន់ប្រវត្តិសាស្ត្រចំនួន ១៤ ទីតាំង និងទេសចរណ៍វប្បធម៌មានរហូតដល់ ១៤៤ កន្លែង។
តំបន់ទេសចរណ៍វប្បធម៌ ខេត្តកំពុងសិក្សាជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធអំពីស្ថានភាពប្រាសាទនានាដែលនៅសេសសល់ ហើយគ្រោងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ