ព័ត៌មានជាតិ
ពលរដ្ឋ២ឃុំគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងដោយក្តីសោមនស្សរីករាយថា ប្រជាពលរដ្ឋនៅឃុំត្បូងក្រពើ និងឃុំព្រែកគុយ ក្នុងស្រុកសន្ទុក និងស្រុកស្វាយធំ ខេត្តកំពង់ធំ បានសម្តែងការត្រែកអរយ៉ាងពន់ពេក និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែនសម្រាប់ការធ្វើដំណើរដឹកជញ្ជូនកសិផលពិសេសលើកស្ទួយជីវភាពពួកគាត់ឲ្យកាន់តែប្រសើរឡើង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងឪកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (សំពៅត្រៃលោកត្រៃលក្ខណ៍) ឆ្លងស្ទឹងសែនដែលតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងថា ស្ពាននេះមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋពិសេសងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលតែម្ដង។ ស្ពាននេះត្រូវបានសាងសង់ ឡើងដោយវិស្វករកូនខ្មែរ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ X ៨.៨ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់អស់ ១.៣លានដុល្លារសហរដ្ឋអាមេរិក ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋ នាឱកាសសម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ២០១៣។ ប្រជាពលរដ្ឋទាំងពីរឃុំក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែនក្នុងថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបន្តថា សមិទ្ធផលស្ពានមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅ សង្ខាងស្ទឹងសែន ។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំង សងខាង ដើមឡើយមាន ផលលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេ ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាង មកឆ្លងកាត់ ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកា។ ម៉្យាងទៀត សមិទ្ធផលមិនត្រឹមតែជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ។ ជាពិសេស មកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ តែម្ដង៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


