កីឡា
ទឹកភ្នែកលាយកំហឹង ខណៈឥណ្ឌូណេស៊ី ដែលបាត់ បង់សិទ្ធិធ្វើម្ចាស់ផ្ទះ U20 World Cup ប្រឈមមុខនឹងទណ្ឌកម្ម FIFA
ប្រជាជនឥណ្ឌូណេស៊ី មានកំហឹងយ៉ាងខ្លាំងបន្ទាប់ពីការបដិសេធមិនឱ្យក្រុមជម្រើសជាតិអ៊ីស្រាអែល អាយុក្រោម២០ឆ្នាំ ចូលប្រកួតធ្វើឱ្យប្រទេសរបស់ពួកគេអស់ឱកាសធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកកម្រិតយុវជនអាយុក្រោម២០ឆ្នាំ (FIFA U20 World Cup) មួយនេះ។
កីឡាករ និងអ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី បានបញ្ចេញប្រតិកម្មទាំងទឹកភ្នែក និងកំហឹងបន្ទាប់ពីប្រទេសនេះត្រូវបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម20ឆ្នាំ ខណៈនៅសល់ត្រឹមតែ ៨សប្តាហ៍មុនពេលចាប់ផ្តើមការប្រកួត ចំពេលមានភាពចលាចលនយោបាយពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ៊ីស្រាអែល ដែលទុកឱ្យកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត។
ព្រឹត្តិការណ៍បាល់ទាត់យុវជននេះត្រូវបានគេរំពឹងថា នឹងក្លាយជាការផ្លាស់ប្តូរដ៏កម្រមួយនៅលើឆាកបាល់ទាត់ពិភពលោកសម្រាប់ប្រទេសដែលមិនបានទៅ World Cup ចាប់តាំងពីទទួលបានឯករាជ្យ។ ប៉ុន្តែវាត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃពុធ បន្ទាប់ពីអភិបាលតំបន់ពីរបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យក្រុមអ៊ីស្រាអែល លេងនៅក្នុងទឹកដីរបស់ពួកគេ។
FIFA បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ត្រូវបានដកចេញពីការប្រកួតដែលមាន ២៤ក្រុមចូលរួម គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា “ដោយសារតែកាលៈទេសៈបច្ចុប្បន្ន” ដោយមិនបានបញ្ជាក់លម្អិត។
ជាមួយនឹងការកើតមានរឿងបែបនេះ នៅក្នុងជំនួបដ៏រំជួលចិត្តមួយជាមួយកីឡាករយុវជនឥណ្ឌូនេស៊ី និងគ្រូបង្វឹករបស់ពួកគេនៅទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍ លោក Zainudin Amali អនុប្រធានសមាគមកីឡាបាល់ទាត់ជាតិបានសុំទោស។ កីឡាករខ្លះត្រូវបានគេមើលឃើញស្រក់ទឹកភ្នែក ខណៈខ្លះទៀតសម្លឹងចុះទៅក្រោមយ៉ាងក្រៀមក្រំ។
Hokky Caraka ខ្សែប្រយុទ្ធជម្រើសជាតិ U-20 ឥណ្ឌូនេស៊ី បាននិយាយថា “វាគឺជាការសម្រេចចិត្តដ៏គួរឱ្យសោកស្ដាយ ដែលបានបំផ្លាញក្តីសុបិនរបស់យើង ហើយឥឡូវនេះយើងមានការភ័ន្តច្រឡំអំពីអនាគតរបស់យើងក្នុងនាមជាកីឡាករ ប្រសិនបើ FIFA ដាក់ទណ្ឌកម្ម”។
លោក Shin Tae-yong អតីតកីឡាករបាល់ទាត់អាជីពកូរ៉េខាងត្បូង និងជាគ្រូបង្វឹកដែលកំពុងបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បាននិយាយថា ការបរាជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះ U-20 World Cup គឺជាការបាត់បង់ដ៏ធំមួយ។ «ខ្ញុំឈឺចាប់! ខ្ញុំអាចមានអារម្មណ៍សោកសៅ និងការបែកបាក់ផ្លូវចិត្តរបស់កីឡាករ។ ពួកគេបានរៀបចំខ្លួនដោយមិននឿយហត់ជាមួយខ្ញុំ ក្នុងរយៈពេលបីឆ្នាំកន្លះចុងក្រោយនេះ»។ សម្ដីរបស់ លោក Shin Tae-yong។
ប្រទេសម្ចាស់ផ្ទះមានសិទ្ធិចូលលេងក្នុងការប្រកួតបាល់ទាត់ពិភពលោកដោយស្វ័យប្រវត្តិ។ ជាមួយនឹងការដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្រុម U-20 របស់ឥណ្ឌូនេស៊ី អាចនឹងត្រូវបានដកចេញពីការប្រកួតនេះ។ ថាតើក្រុមរបស់ប្រទេសឥណ្ឌូណេស៊ី នឹងនៅតែទទួលបានចំណតដោយស្វ័យប្រវត្តិរបស់ម្ចាស់ផ្ទះ គឺមិនច្បាស់ភ្លាមៗពីការប្រកាសរបស់ FIFA នោះទេ។
បន្ទាប់ពីការប្រកាសរបស់ FIFA ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមត្រូវបានជន់លិចដោយការបញ្ចេញមតិរិះគន់ពីសំណាក់អ្នកគាំទ្រដែលបានខកចិត្ត។ មនុស្សជាច្រើនបានបន្ទោសនយោបាយមួយឆ្នាំមុនការបោះឆ្នោតប្រធានាធិបតី។ ឥណ្ឌូណេស៊ីជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេក្នុងពិភពលោក ហើយមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអែលទេ។
ជាមួយគ្នាផងដែរ កីឡាករនៃក្រុម U-20 ឥណ្ឌូនេស៊ី បាននាំគ្នាចង់ខ្សែបូពណ៌ខ្មៅនៅដៃខាងឆ្វេងរបស់ពួកគេ ដើម្បីបង្ហាញនិមិត្តរូបនៃទុក្ខសោកចំពោះការលុបចោលការធ្វើម្ចាស់ផ្ទះនេះផងដែរ៕
ប្រភព៖ thediplomat.com
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


