ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស
មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅខេត្ត Surat Thani ត្រូវផ្អាកពីការងារ ពាក់ព័ន្ធការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើជនសង្ស័យគ្រឿងញៀនជនជាតិមីយ៉ាន់ម៉ាម្នាក់ នៅឯប៉ុស្តិ៍ប៉ូលិសក្នុងតំបន់។
មន្រ្តីរូបនេះគឺជាមេដឹកនាំក្រុមស៊ើបអង្កេតមួយនៅឯស្ថានីយ៍ប៉ូលិស Bo Phut ក្នុងស្រុក Koh Samui នៃខេត្ត Surat Thani។
ស្នងការប៉ូលិសខេត្ត Surat Thani លោកឧត្តមសេនីយ៍ទោ Sathit Pholpinit បានចេញបទបញ្ជាជាបន្ទាន់នៅថ្ងៃទី១៣ខែមករា ឲ្យព្យួរជើងមន្រ្តីរូបនោះហើយបានតែងតាំង គណៈកម្មាធិការវិន័យមួយដើម្បីស៊ើបអង្កេតករណីនេះក្នុងរយៈពេល៧ថ្ងៃ។

ឧប្បត្តិហេតុដែលគេចោទប្រកាន់នេះ បានកើតឡើងនៅម៉ោងប្រហែល១:៥០នាទីដល់ម៉ោង២:៣០នាទីព្រឹកថ្ងៃទី១៣ខែមករា នៅពេលជនសង្ស័យបាននាំស្រ្តីជនជាតិមីយ៉ាន់ម៉ាអាយុ២១ឆ្នាំម្នាក់ដែលត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស Bo Phut ពីបទគ្រឿងញៀន ចេញពីបន្ទប់ឃុំឃាំងរបស់នាងទៅបន្ទប់ផ្សេង។ បន្ទាប់ពីត្រូវបានរំលោភ នាងត្រូវបានគេនាំទៅបន្ទប់វិញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានជូនដំណឹងទៅស្ថានទូតមីយ៉ាន់ម៉ាដែលបានដាក់ពាក្យបណ្តឹងទៅមេប៉ូលិសលោក Yutthana Sirisombat។
បន្ទាប់មក មន្រ្តីរូបនោះត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយពេលនេះកំពុងត្រូវបានឃុំខ្លួននៅឯតុលាការស្រុក Koh Samui ចំណែកជនរងគ្រោះត្រូវបាននាំទៅមន្ទីរពេទ្យស្រុក Koh Samui ដើម្បីធ្វើការពិនិត្យរាងកាយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


