ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ៣៧៤ករណី
នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានកត់ត្រាការឆ្លងវីរុសកូរ៉ូណាចំនួន៣៧៤ករណី ដែលនាំឲ្យចំនួនករណីសរុបកើនដល់១២,០៥៤ករណី។ មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ។

ក្នុងចំណោម៣៧៤ករណីថ្មី ក្នុងនោះមាន៣២១ករណីជាការឆ្លងក្នុងសហគមន៍ដែលភាគច្រើននៅក្នុងខេត្ត Samut Sakhon។ ៤៣ករណីទៀតគឺជាការឆ្លងក្នុងសហគមន៍ដែលត្រូវបានរកឃើញតាមរយៈប្រព័ន្ធសុខាភិបាល ហើយអ្នកជំងឺថ្មី១០នាក់ទៀតគឺជាករណីនាំចូល។
យោងតាមគេហទំព័រ Worldometer បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ចំនួនករណីសរុបដែលត្រូវបញ្ជាក់ទូទាំងពិភពលោកបានកើនឡើងដល់៩៤.៩៣លាននាក់, ជាសះស្បើយ៦៧.៧៧លាននាក់និង២.០៣លាននាក់បានស្លាប់។

ប្រទេសថៃស្ថិតនៅចំណាត់ថ្នាក់ទី១២៧ក្នុងបញ្ជីករណីសរុបទូទាំងពិភពលោក។ សហរដ្ឋអាមេរិកឈរលំដាប់លេខ១ មាន២៤.៣លាននាក់ បន្ទាប់មកគឺឥណ្ឌាមាន១០.៥៦លាននាក់, ប្រេស៊ីល៨.៤៥លាននាក់, រុស្ស៊ី៣.៥៤លាននាក់និងអង់គ្លេស៣.៣៥លាននាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post, The Nation
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


