ព័ត៌មានអន្ដរជាតិ
តម្រុយខ្លះៗដែលធ្វើឲ្យ Elon Musk ប្ដូរឡូហ្គោ Twitter ទៅជារូបសុនខ
លោកមហាសេដ្ឋី Elon Musk បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានប្តូរឡូហ្គោបណ្ដាញសង្គម Twitter ទៅជារូបសុនខ (ឆ្កែ) វិញ ដែលគេស្គាល់ថាជា រូបិយប័ណ្ណគ្រីបតូ dogecoin ។

បន្ទាប់ពីប្តូររួច Elon Musk បានបង្ហោះនៅលើ Twitter នូវរូបឆ្កែបើកឡានដែលត្រូវបានប៉ូលីសផាកពិន័យ ។ ប៉ុន្តែការបង្ហោះបែបនេះ មិនដឹងថាលោកមានចេតនាបែបណានោះទេ ។
ប៉ុន្តែមានហេតុផលមួយប្រហែលជាជំរុញឲ្យលោកប្តូរឡូហ្គោនោះគឺ ការគោរពសន្យា ។ មុនពេលកាន់តំណែងជា CEO Twitter លោកត្រូវបានអ្នកគាំទ្រស្នើឲ្យប្តូរឡូហ្គោទៅជា “រូបសុនខ” ដែលតំណាងឲ្យរូបិយប័ណ្ណគ្រីបតូ dogecoin ។ មិនតែប៉ុណ្ណោះ លោកធ្លាប់បានបង្ហោះរូបសត្វឆ្កែអង្គុយលើកៅអី ហើយបានដាក់ Caption ថា “CEO ថ្មីរបស់ Twitter ពិតជាអស្ចារ្យមែន” ។

ដោយឡែក ចំពោះលោក Elon Musk ក៏ជាមនុស្សម្នាក់លេងរូបិយប័ណ្ណ dogecoin នេះផងដែរ ។ រំលឹកទៅកាលឆ្នាំ ២០២១, Elon Musk ចាប់ផ្តើមទទួលយកការទូទាត់រូបិយប័ណ្ណ dogecoin សម្រាប់ការទិញរថយន្ត Tesla ។ ពេលនោះ តម្លៃរូបិយប័ណ្ណនេះកើនឡើងជាង ២០ ភាគរយ ហើយស្របពេលដែល dogecoin កាន់តែមានតម្លៃ វាក៏បានជំរុញឲ្យរូបិយប័ណ្ណគ្រីបតូ កើនឡើងដូចគ្នា ពោលឡើងដល់ ១៥ ភាគរយ ។
មួយវិញទៀត បើតាមការសន្និដ្ឋាន វាមិនត្រឹមតែជាការលេងសើច ឬគោរពសន្យានោះឡើយ វាក៏អាចជាជាការធ្វើទីផ្សារ ក៏ដូចជាជួយផ្សព្វផ្សាយរូបិយប័ណ្ណនេះផងដែរ ។
គួរបញ្ជាក់ថា នៅពេលដែលលោកប្តូរឡូហ្គោនេះហើយ បានធ្វើឲ្យតម្លៃនៃរូបិយប័ណ្ណ dogecoin កើនឡើងជាង ៣០ ភាគរយ ពោលពី ០.០៧៩ ដល់ ០.០៩៤ ដុល្លារក្នុងមួយហ៊ុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Mint
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


