ព័ត៌មានអន្ដរជាតិ
ប្រភពមួយទម្លាយថា កូរ៉េខាងត្បូង ឲ្យអាមេរិក ខ្ចីគ្រាប់កាំភ្លើងធំ សម្រាប់យកទៅផ្គត់ផ្គង់ អ៊ុយក្រែន
កាសែតកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃពុធទី១២ខែមេសាថា កាលពីខែមុន ប្រទេសកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីឲ្យសហរដ្ឋអាមេរិក ខ្ចីគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រចំនួន ៥០ម៉ឺនគ្រាប់ ដែលនេះអាចជួយសម្រួលដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់ទៅឲ្យប្រទេសអ៊ុយក្រែន។

កាសែត DongA Ilbo បានដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តឲ្យខ្ចីគ្រាប់ ជំនួសឲ្យការលក់ ដើម្បីកាត់បន្ថយលទ្ធភាពនៃការប្រើគ្រាប់ផ្លោងរបស់កូរ៉េខាងត្បូង ក្នុងជម្លោះអ៊ុយក្រែន។
បន្ទាប់ពីទិញចំនួន១០ម៉ឺនគ្រាប់កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្នើទិញក្នុងចំនួនដូចគ្នា ឬច្រើនជាងនេះទៀត កាលពីខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង មិនព្រមលក់ឡើយ។
មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះនិយាយថា “យើងបានសម្រេចបង្កើនបរិមាណគ្រាប់ដ៏សំខាន់ ប៉ុន្តែជ្រើសរើសយកវិធីសាស្រ្តឲ្យខ្ចី ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សម្ព័ន្ធមិត្ត ខណៈខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍រដ្ឋាភិបាល ចំពោះការមិនផ្តល់អាវុធសាហាវដល់អ៊ុយក្រែន”។

ទាំងទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន បានបញ្ជាក់ថា ពួកគេកំពុងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់កាំភ្លើងធំ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការថា កិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗលើបញ្ហានេះទេ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោកមិនអាចបញ្ជាក់របាយការណ៍របស់កាសែតនេះបានទេ ប៉ុន្តែបានបន្ថែមថា ជំហររដ្ឋាភិបាលប្រឆាំងនឹងការផ្តល់ជំនួយសាហាវសម្រាប់អ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ បែកធ្លាយ ចំនួនកងកម្លាំងពិសេសលោកខាងលិច កំពុងធ្វើ ប្រតិបត្តិការនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


