ជីវិតកម្សាន្ដ
តួ ទិនហ្វី ពោលពាក្យសោកស្ដាយខ្លាំង ដែលមិនបានផ្សះផ្សាជម្លោះ មុន Man Tat មរណភាព
គិតមកទល់ពេលនេះ វាមានរយៈពេលពីរឆ្នាំហើយ ចាប់តាំងពីទទួលមរណភាពរបស់តារាកំប្លែង Ng Man Tat ដែលបានស្លាប់ដោយសារជំងឺមហារីកថ្លើមក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងវ័យ៧០ ឆ្នាំ។
តារាកំប្លែង Man Tat ត្រូវបានគេចងចាំល្អខ្លាំងបំផុតសម្រាប់ការងាររបស់គាត់ដែលដើរតួជាមួយទិនហ្វី (Stephen Chow) ដោយអ្នកទាំងពីរតែងដើរតួជាតួអង្គកំប្លុកកំប្លែងនៅក្នុងខ្សែភាពយន្តដូចជា Hail The Judge (១៩៩៤) និង Shaolin Soccer (២០០១) ជាដើម។

ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបានបែកបាក់គ្នានៅឆ្នាំ ២០០៤ បន្ទាប់ពីទិនហ្វីបានចោទប្រកាន់ថាបានរក្សាតួនាទីតួឯករបស់ Man Tat ក្នុងរឿង Kungfu Hustle សម្រាប់ខ្លួនគាត់ទៅវិញ។ ប៉ុន្តែគួរឲ្យស្តាយ ទិនហ្វី និង Man Tat មិនអាចផ្សះផ្សាគ្នាបានទេ មុនពេលលោកទទួលមរណភាព។ បច្ចុប្បន្ននេះទិនហ្វី ត្រូវរស់នៅជាមួយការសោកស្ដាយទាក់ទងនឹងមិត្តភាពដូចដែលគាត់ទើបតែបានបង្ហាញនៅលើបណ្តាញសង្គម។
យ៉ាងណាមិញ ដើម្បីអបអរការទទួលបានអ្នកតាមដាន ១ លាននាក់នៅលើ IG ទិនហ្វីបានប្រាប់អ្នកគាំទ្ររបស់គាត់ឲ្យសួរនូវអ្វីទាំងអស់នៅក្នុងមតិយោបល់។ មួយសន្ទុះក្រោយមកទិនហ្វីបានចូលទៅ Instagram Stories របស់គាត់ដើម្បីឆ្លើយតបទៅនឹងសំណួរដែលទាក់ទាញជាងគេ ដោយក្នុងនោះអ្នកគាំទ្រសួរថា តើលោកមានអ្វីចង់និយាយទៅ Man Tat?
ជាការឆ្លើយតបទៅកាន់ទស្សនិកជន ទិនហ្វីបានតបវិញទាំងអារម្មណ៍ចង់យំថា “ខ្ញុំស្រលាញ់អ្នក ខ្ញុំសោកស្តាយដែលមិនធ្លាប់បង្ហាញវាដោយផ្ទាល់” ។
យោងតាមរបាយការណ៍ក៏បានបញ្ចាក់ថា ទិនហ្វីមិនបានជួប Man Tat ជាលើកចុងក្រោយនោះទេ មុនពេលដែលគាត់ស្លាប់ដោយសារជំងឺ។ នៅពេលនោះទិនហ្វី ត្រូវបានដកស្រង់សម្តីដោយនិយាយថាគាត់ “នៅតែមិនអាចទទួលយកការស្លាប់របស់ Man Tat” ។ បន្ទាប់ពីស្លាប់របស់មិត្តសំឡាញ់ ទិនហ្វីបានបង្ហាញខ្លួននៅបុណ្យសពរបស់ Man Tat ដើម្បីគោរពគាត់ចុងក្រោយ ហើយក៏ត្រូវបានគេមើលឃើញថាជាការផ្សះផ្សារវាងអ្នកទាំងពីរផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែង Eric Tsang ថា រាល់ថ្ងៃលោកគេងត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


