ជីវិតកម្សាន្ដ
Charmaine Sheh ធ្វើបណ្ដាំមរតក ទាំងគ្មានកូនស្នងតំណែង
នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី ៤ ខែធ្នូ ជាមួយប្រព័ន្ធផ្សព្វផ្សាយហុងកុង តារាសម្ដែងប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB Charmaine Sheh ស្រាប់តែបើកចំហអំពីជីវិតថា នាងបានធ្វើបណ្ដាំមរតកនៅអាយុ ៥០ ឆ្នាំ ទោះជាគ្មានកូនស្នងតំណែង ដោយបញ្ចាកថា ភាពចាស់ជរា ជំងឺ និងសេចក្តីស្លាប់ គឺជាដំណាក់កាលដែលចៀសមិនរួចឡើយ។

កាលពីខែមុន បន្ទាប់ពីបានចូលរួមពិធីបុណ្យសពរបស់ឪពុកចិញ្ចឹម គឺតារាសម្តែងវ័យ៥០ឆ្នាំបានបង្ហាញដោយស្មោះត្រង់ថា នាងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិត និងសេចក្តីស្លាប់។
តារាសម្តែងរូបនេះបាននិយាយថា «កំណើត ភាពចាស់ជរា ជំងឺ និងសេចក្តីស្លាប់ គឺជាដំណាក់កាលដែលជៀចៀសមិនរួចនៃជីវិត។ ដោយសារតែជីវិតខ្លី ខ្ញុំនឹងប្រើប្រាស់ជីវិតរបស់ខ្ញុំដើម្បីធ្វើអ្វីៗជាច្រើនតាមដែលអាចធ្វើទៅបាន ជួយអ្នកដទៃ និងកែលម្អខ្លួនឯង»។
ទាក់ទងនឹងពាក្យបណ្ដាំ តួហុងកុងបានបង្ហាញថា៖ «ខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំងដើម្បីរកលុយ ប្រសិនបើមានអ្វីកើតឡើងចំពោះខ្ញុំ កុំខ្ជះខ្ជាយប្រាក់សន្សំ ប៉ុន្តែកុំរំលោភបំពានវា។ ខ្ញុំសង្ឃឹមថាវាអាចបែងចែកតាមបំណងប្រាថ្នារបស់ខ្ញុំ»។
ក្នុងវ័យ៥០ ឆ្នាំ Charmaine Sheh នៅតែនៅលីវ មិនទាន់រៀបការ ឬមានកូននៅឡើយទេ។ នាងបាននិយាយថា នាងបានឆ្លងកាត់ដំណាក់កាលនៃការចង់បានកូន។ នាងពិតជារីករាយណាស់ដែលបានឃើញកូន ប៉ុន្តែវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើន ដែលហត់នឿយជាងការថតកុនទៅទៀត។ បច្ចុប្បន្ននេះ តារាស្រីរូបនេះចង់ចំណាយពេលច្រើនជាមួយក្រុមគ្រួសារ ហើយមិនស្ដាយក្រោយដែលមិនបានរៀបការ ឬមានកូននោះទេ។
Charmaine Sheh កើតនៅឆ្នាំ ១៩៧៥ គឺជាតារាស្រីល្បីឈ្មោះម្នាក់នៅហុងកុង។ នាងបានបន្សល់ទុកស្នាដៃរបស់នាងតាមរយៈរឿង War and Beauty (២០០៤), Forensic Heroes 2 (២០០៨), Conspiracy (២០០៩), Princess Comes (២០១០) និង Story of Yanxi Palace (២០១៨)។
ចាប់តាំងពីចុងឆ្នាំ ២០២៣ មក ឈ្មោះរបស់ Charmaine Sheh បានកើនឡើងជាបន្តបន្ទាប់ ដោយសារភាពជោគជ័យនៃខ្សែភាពយន្ត «Queen of News»។ តួនាទីនេះបានជួយឲ្យតារាស្រីឈ្នះពានរង្វាន់តារាសម្តែងស្រីល្អបំផុតរបស់ TVB ហើយត្រូវបានគេស្វែងរកយ៉ាងទូលំទូលាយ។
បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់ Charmaine Sheh លើសពី ១៨០ លានដុល្លារហុងកុង។ នាងមានជីវិតដ៏សម្បូរបែប និងមិនចាំបាច់គិតច្រើនអំពីបញ្ហាហិរញ្ញវត្ថុនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ក្រុមហ៊ុន ថៃ ចាយប្រាក់ ១១០ លានដុល្លារ ទិញយក Miss Universe
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


