ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមមួយថា Bosco Wong មានអ្នកចង់ចិញ្ចឹម
នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយទាក់ទិននឹងតារាហុងកុង Bosco Wong ដោយទម្លាយថា មានកូនស្រីឧកញ៉ាម្នាក់ហ៊ានចំនាយលុយកាក់ដើម្បីគាត់ក្នុងតម្លៃថ្លៃហួសហេតុ។ ជាក់ស្តែង ភាគីម្ខាងទៀតបានអះអាងថា នាងគឺជាក្មេងស្រីអាយុ ២៣ឆ្នាំ នៃក្រុមហ៊ុនមួយដែលតែអតែកោតសរសើរតារាប្រុសយ៉ាងខ្លាំង។ ក្មេងស្រីនេះដំបូងបានអញ្ជើញគាត់ទៅជប់លៀង បន្ទាប់មកប្តូរទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ហើយចុងក្រោយក៏សុំរៀបការ។ ប្រសិនបើគាត់យល់ព្រម នារីវ័យក្មេងរូបនេះនឹងផ្តល់ថ្លៃបណ្ណាការចំនួន ៥០០ លានយន់ ។

យ៉ាងណាមិញ ព័ត៌មានមួយនេះបានសាយភាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម និងធ្វើឲ្យមនុស្សជាច្រើនចូលរួមបបញ្ចេញមតិយ៉ាងព្រោងព្រាត។ អ្នកខ្លះគិតថារឿងនេះមិនទំនងទាល់តែសោះ ហើយអាចជារឿងកំប្លែងប៉ុណ្ណោះ។ ប៉ុន្តែក៏មានមតិថា មាននារីវ័យក្មេងអ្នកមានមួយចំនួនគ្មានអ្វីក្រៅពីលុយ តែងតែដេញតារាប្រុសយ៉ាងក្លាហានបែបនេះគឺជារឿងធម្មតានោះទេ។
នៅពេលផ្ដលបទសម្ភាស Bosco Wong បាននិយាយថា គាត់បានសម្រេចចិត្តមិនរៀបការឡើយ គឺដើម្បីសងសឹកម្តាយដែលបានបំផ្លាញក្ដីស្រលាញ់ដំបូង ដែលលោកមានចំពោះអតីតមិត្តស្រី ហើយវានៅតែលងបន្លាចគាត់រហូតមកដល់សព្វថ្ងៃ។ គាត់បានស្រលាញ់គ្នាតាំងពីតាំងពីគាត់រៀនថ្នាក់ទី៦។ នៅពេលនោះលោកបាននាំមិត្តស្រីទៅផ្ទះដោយរីករាយ ណែនាំនាងដល់គ្រួសារ ហើយសង្ឃឹមថានឹងទទួលបានពរជ័យ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ម្តាយរបស់គាត់បានជះទឹកត្រជាក់មកលើគាត់។
នាពេលនោះ ម្ដាយលោកមិនត្រឹមតែមានទឹកមុខសោះកក្រោះចំពោះមិត្តស្រីប៉ុណ្ណោះទេ ថែមទាំងប្រើពាក្យគំរោះគំរើយ ស្តីបន្ទោស និងហាក់ដូចជាដេញគូស្នេហ៍របស់កូនប្រុសទៀតផង។ ក្រោមការរិះគន់ និងប្រឆាំងពីម្តាយ ស្នេហាដំបូងមិនអាចស្ថិតស្ថេរយូរអង្វែងឡើយ។ រឿងស្នេហាដែលបែកបាក់បានបន្សល់ទុកនូវសញ្ញាណមិនអាចលុបបានក្នុងចិត្តរបស់ Bosco Wong អស់រយៈពេលជាច្រើនឆ្នាំ។ គាត់មិនអាចយល់ពីមូលហេតុដែលម្តាយជ្រៀតជ្រែកក្នុងជីវិតស្នេហារបស់គាត់យ៉ាងឃោរឃៅ និងឈឺចាប់យ៉ាងនេះ។ ប្រហែលជានោះហើយជាមូលហេតុដែលគាត់ប្រើពាក្យដែលហាក់ដូចជាចំអកដើម្បីបង្ហាញពីអាកប្បកិរិយារបស់គាត់ចំពោះម្តាយបង្កើត។
ប៉ុន្តែតាមពិត លោកនៅតែស្រឡាញ់ម្ដាយរបស់ខ្លួនយ៉ាងខ្លាំង។ ទាក់ទងនឹងការពិតដែលគាត់មិនបានរៀបការនោះ ទំព័រ ១៦៣ បានចែងថា មូលហេតុត្រូវបានជះឥទ្ធិពលពីម្តាយគាត់។ ក្រោយលែងលះ ម្ដាយមិនត្រឹមតែចិញ្ចឹមកូនដោយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងត្រូវស៊ូទ្រាំនឹងការនិយាយដើមពីអ្នកជិតខាងជាច្រើនទៀត។ លោករៀបរាប់ថា៖ «ខ្ញុំនៅចាំច្បាស់ថា យាយរបស់ខ្ញុំតែងតែស្តីបន្ទោសម្តាយខ្ញុំ បន្ទោសគាត់ថារៀបការជាមួយមនុស្សខុស ធ្វើឲ្យគាត់យំ»។ ប្រហែលជានេះជាហេតុផលដែលម្តាយរបស់តារាសម្តែងមិនជឿលើស្នេហានិងអាពាហ៍ពិពាហ៍ ហើយតែងតែភ័យខ្លាចថាកូនប្រុសរបស់គាត់នឹងដើរលើផ្លូវដូចគ្នា។
ដោយទទួលឥទ្ធិពលពីម្តាយលោក Bosco Wong ក៏មិនចង់រៀបការដែរ ទោះបីមានស្នេហាច្រើនក៏ដោយ។ គាត់ធ្លាប់ជា playboy ដ៏ល្បីល្បាញនៅក្នុងវិស័ងកម្សាន្ត ធ្វើឲ្យស្រីៗជាច្រើនលង់ស្នេហ៍។ តារាប្រុសរូបនេះមានទំនាក់ទំនងស្នេហាយ៉ាងស្វិតស្វាញជាមួយតារាស្រី Myolie Wu រួមរស់ជាមួយគ្នាអស់រយៈពេល ៨ ឆ្នាំ ប៉ុន្តែនៅតែបែកគ្នា។ បន្ទាប់ពីនោះមក តារាសម្តែងរូបនេះបានឆ្លងកាត់ទំនាក់ទំនងរយៈពេលខ្លីជាច្រើន ហើយនៅតែរីករាយនឹងជីវិតនៅលីវ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


