Connect with us

ជីវិតកម្សាន្ដ

Cecilia Cheung នៅតែមានបំណងយកកូន ទោះគ្មានប្ដី និងវ័យជ្រេក៏ដោយ

បានផុស

នៅ

នៅក្នុងកម្មវិធីទូរទស្សន៍ «Flowers Blooming Along the Road 3» តារាសម្តែង Cecilia Cheung បានចែករំលែកដោយស្មោះត្រង់អំពីជីវិតក្នុងនាមជាម្តាយ និងទស្សនៈរបស់នាងលើគ្រួសារ។ ជាពិសេស នាងបានបង្ហាញពីបំណងប្រាថ្នាក្នុងការបន្តមានកូន ដោយបញ្ជាក់ថាវាជាក្តីសុបិន្តដ៏ធំបំផុតក្នុងជីវិតផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងរូបនេះបានបង្ហាញថា ម្តាយបានណែនាំនាងកុំឲ្យមានការមានកូនបន្ថែមទៀតដោយសារតែបញ្ហាសុខភាព ជាពិសេសចាប់តាំងពីនាងមានកូនបីនាក់រួចហើយ។ ទោះជាយ៉ាងណាក៏ដោយ Cecilia បានបញ្ជាក់ថា ខ្លួននៅតែចង់បន្តមានកូន។ នាងបានចែករំលែកថា «ខ្ញុំបានប្រាប់ម្តាយរបស់ខ្ញុំថា ខ្ញុំចង់មានកូនរហូតដល់ខ្ញុំមិនអាចមានកូនបានទៀតទេ។ក្តីសុបិន្តពេញមួយជីវិតរបស់ខ្ញុំគឺការមានកូន ធ្វើជាម្តាយ មានគ្រួសារផ្ទាល់ខ្លួន និងលះបង់ពេលវេលាទាំងអស់របស់ខ្ញុំចំពោះគ្រួសារ។ មានតែពេលនោះទេដែលខ្ញុំនឹងមានអារម្មណ៍ថាជីវិតពិតជាមានតម្លៃ»។

នៅក្នុងកម្មវិធីនេះផងដែរ តារាស្រីបានរៀបរាប់ដោយមិននឹកស្មានដល់ថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលអ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងសៀងហៃ នាងបាននិយាយថា នាងចង់មានកូន ទោះបីជានាងមិនមានមិត្តប្រុសនៅពេលនោះក៏ដោយ។

សេចក្តីថ្លែងការណ៍របស់ Cecilia Cheung បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមចិន។ ផ្នែកមួយនៃទស្សនិកជនបានសម្តែងការយល់ចិត្ត និងសរសើរតារាសម្តែងរូបនេះចំពោះជំហរដ៏ស៊ីសង្វាក់គ្នារបស់នាងលើសេចក្តីស្រឡាញ់របស់នាងចំពោះគ្រួសារ និងកូនៗ។

Cecilia Cheung កើតនៅឆ្នាំ ១៩៨០ គឺជាតារាសម្តែងដ៏លេចធ្លោម្នាក់នៅក្នុងវិស័យភាពយន្តហុងកុងចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០។ ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន នាងបានរៀបការជាមួយតារាសម្តែង នីកូឡាស សេ ក្នុងឆ្នាំ ២០០៦។ គូស្នេហ៍នេះមានកូនប្រុសពីរនាក់មុនពេលលែងលះគ្នានៅឆ្នាំ ២០១១។ បន្ទាប់ពីការលែងលះ តារាស្រីបានជ្រើសរើសជីវិតឯកជន ដោយផ្តោតលើការចិញ្ចឹមកូន និងបន្តអាជីពសិល្បៈដែលមានការជ្រើសរើសកាន់តែច្រើន។

នៅឆ្នាំ ២០១៨ រូបនាងបានប្រកាសពីកំណើតកូនប្រុសទី៣ ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណឪពុកទេ។ បច្ចុប្បន្ននេះ តារាសម្ដែងគឺជាម្តាយរបស់កូនប្រុសបីនាក់ ហើយបានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នាក្នុងការលះបង់ពេលវេលាភាគច្រើនចំពោះក្រុមគ្រួសាររបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ដកមកុដបវរកញ្ញា ហ្វាំងឡង់ ក្រោយបង្ហាញសកម្មភាពរើសអើងជនជាតិអាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម