ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ចាប់ផ្ដើមបណ្តុះបណ្តាល មន្រ្តីគំរូកសិកម្មឃុំល្អចំនួន ១០ឃុំ នៅស្រុកជើងព្រៃ
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមបណ្តុះបណ្តាល មន្រ្តីគំរូកសិកម្មឃុំល្អចំនួន ១០ឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រៅពីលោកបណ្ឌិត យ៉ង សាំងកុមារ ក៏មានមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយចំនួនទៀត ចូលរួមផងដែរ។

វគ្គបណ្ដុះបណ្ដាល ស្ដីពី ជំនាញសម្របសម្រួល សម្រាប់អ្នកសម្របសម្រួលកសិកម្មឃុំនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីគំរូកសិកម្មឃុំល្អទាំង ១០ឃុំនេះ មុននឹងរៀបចំនៅឃុំផ្សេងទៀត នៅក្រោយពេលរៀបចំរាជរដ្ឋាភិបាល អាណត្តិទី ៧រួច។

បន្ទាប់ពីបានចូលរួមការងារជាមន្រ្តីរាជរដ្ឋាភិបាលជាង ៤ខែហើយនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្តោតលើការដឹកនាំការកសាងប្រព័ន្ធពូជស្រូវ និងខ្សែច្រវាក់តម្លៃស្រូវអង្ករ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករ និងជីវភាពរបស់ប្រជាកសិករ ហើយនិងការរៀបចំឲ្យមានឃុំគំរូ ដែលគ្រប់ឃុំមានមន្រ្តីកសិកម្មធ្វើការបម្រើកសិករ ដោយចាប់ផ្ដើមពី ១០ឃុំ នៅស្រុកជើងព្រៃ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ១៧ ខែមេសាថា «យើងជឿជាក់ថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អធ្វើការបម្រើកសិករគ្រប់ភូមិឃុំ នឹងជួយលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិទាំងមូល»។

កាលពីថ្ងៃទី ១៨ ខែមេសា លោកបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំប្រជុំការងារសម្របសម្រួលរវាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងការសហការគ្នាដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ដោយមានដាក់បញ្ចូលបន្ថែមមន្រ្តីជំនាញកសិកម្ម ដើម្បីធ្វើការបម្រើកសិករនៅគ្រប់ឃុំនៅអាណត្តិថ្មី ក្រោយពេលបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំឲ្យមានកម្មវិធីផ្សព្វ ផ្សាយកសិកម្មមួយ ដែលឆ្លើយយតបទៅនឹងតម្រូវការចាំបាច់របស់កសិករ និងវិស័យកសិកម្មរបស់ជាតិ ដោយអាចមានការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ទៅតាមភាពចាំបាច់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


