Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យគន្ធបុប្ផា សង្គ្រោះក្មេងស្រីអាយុ៥ឆ្នាំ ស្ទះដុំក្នុងក្រពះ-ពោះវៀន ដោយសារញ៉ាំស្ករកៅស៊ូ

បានផុស

នៅ

ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិត ដោយការវះកាត់ដល់ទៅ ២លើក ដើម្បី​យក​ដុំស្ករកៅស៊ូ​ដ៏រឹង ចេញពីក្រពះ-ពោះវៀនរបស់កុមារីរូបនេះបាន។ នេះបើតាមសារចែករំលែក នៅលើផេកកផ្លូវការរបស់មន្ទីរពេទ្យនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹង នេះជាករណីកម្រនឹងកើតមាន និងច្រើនតែកើតមានចំពោះក្មេងស្រី ហើយមូលហេតុដែលបណ្តាលឱ្យ កុមារីខាងលើទៅជាបែបនេះ គឺដោយសារតែ ក្មេងតូចនេះ ចេះតែលេបអាហារមិនរំលាយ(ស្ករកៅស៊ូ) ជារៀងរាល់ថ្ងៃ ក៏បង្កើតបានជាដុំរឹងស្ទះក្នុងក្រពះឬក្នុងពោះវៀន ដែលហៅថា “ដុំប៊ីហ្សូអា” ។

គួរបញ្ជាក់ថា ក្មេងស្រីខាងលើ ចេះតែលួចញ៉ាំស្ករកៅស៊ូមិនឲ្យម្តាយដឹង រាប់ខែឆ្នាំមកហើយ ខណៈម្តាយក្មេងស្រី ក៏ជាអ្នកលក់ចាប់ហួយ និងស្ករកៅស៊ូនោះស្រាប់ ហើយដុំស្ករកៅស៊ូ ដែលនាងលេបចូលបន្តិចម្តងៗជាច្រើនខែឆ្នាំនោះ ក៏បង្កើត​បានជាដុំកៅស៊ូមួយយ៉ាងធំ​ស្ទើរប៉ុនទំហំ​ក្រពះ ជាហេតុធ្វើឲ្យស្ទះក្រពះ-ពោះវៀនតែម្តង។ យ៉ាងណាមិញ ខណៈពេលនេះ កុមារីរូបនេះ ក៏ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតបានហើយ ដោយឆ្លុះថតក្រពះ និង​ទីបំផុតត្រូវវះកាត់ក្រពះពោះវៀន ដល់ទៅ ២លើក ទើបយកដុំស្ករកៅស៊ូនោះបាន។

ជាសារដាស់តឿន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានណែនាំដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ គប្បីមើលថែកូនចៅតូចៗឲ្យបានល្អ ពិសេសលើការទទួលទានរបស់បុត្រធីតាខ្លួន កុំឱ្យមានបញ្ហាដូចករណីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

ប្រជាពលរដ្ឋគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបញ្ជាក់ពីការស្នេហាជាតិនិយម

កីឡា៤១ នាទីutes មុន

ក្រុម​កីឡា​សូហ្វតិន្នីស​​ ទទួល​​ឱកាស​ពិសេស​ហ្វឹកហាត់​នៅ​កូរ៉េ​ ៣សប្ដាហ៍​មុន​ប្រកួត​ជើងឯក​អាស៊ី​នៅ​ទីនោះ​

ព័ត៌មានជាតិ៥២ នាទីutes មុន

នៅក្នុងខែមិថុនានេះ ទុរេនក្នុងខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលច្រើនជាមួយតម្លៃសមរម្យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ត្រឹម​២ខែ ឥណ្ឌូណេស៊ី រឹបអូសថ្នាំញៀនជាងកន្លះ​តោននិងចាប់មនុស្ស២៨៥នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតសាវតារមេបញ្ជាការភូមិភាគ ២ ថៃ ដែលបង្កភាពតានតឹង នៅព្រំដែនជាមួយកម្ពុជា 

Sokha Hotels

ព័ត៌មានពេញនិយម