ព័ត៌មានជាតិ
ដំបូលមណ្ឌលចត្តាឡីស័ក ជិត ១០០ ម៉ែត្រ និងផ្ទះមួយចំនួន ត្រូវខ្ទេចខ្ទីដោយសារខ្យល់កន្ត្រាក់
ដំបូលមណ្ឌលចត្តាឡីស័ក ជិត ១០០ ម៉ែត្រ និងផ្ទះមួយចំនួន ត្រូវខ្ទេចខ្ទីដោយសារខ្យល់កន្ត្រាក់ គ្រោះធម្មជាតិ បានកើតឡើងឥតស្រាកស្រាន្តទៅលើបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដែលបង្កឲ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ២ និង ៥០ នាទីរសៀល ដោយមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ចូលទៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន បណ្ដាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៥ ខ្នង និងមណ្ឌលចត្តាឡីស័ក ១ កន្លែង ក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន។

ករណីនេះក្រៅពីការប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក៏មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងឃុំជ្រៃសីមា ដែលខូចខាតជញ្ជាំងស័ង្កសីអស់ប្រវែង ៨០ ម៉ែត្រ និងដំបូលស័ង្កសីក៏ខូចខាតយ៉ាងដំណំ។ ករណីនេះដែរ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


