Connect with us

សន្តិសុខសង្គម

ករណីភ្លើងឆេះអគារកម្ពស់ ២៥ ជាន់ កំពុងសាងសង់នៅក្រុងព្រះសីហនុ សមត្ថកិច្ចប្រើប្រាស់រថយន្ត ១៣ គ្រឿង បាញ់ទឹកអស់ ៤១ ឡាន

បានផុស

នៅ

ព័ត៌មាន​ពិស្ដារ ៖ ករណី​ភ្លើង​ឆេះ​អគារ​កម្ពស់ ២៥ ជាន់ កំពុង​សាងសង់ កាលពី​វេលា​ម៉ោង ៦ ល្ងាច​ម្សិលមិញ បើ​យោង​តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ សរុប​ចំនួន ១៣ គ្រឿង បាញ់​ទឹក ៤១ ឡាន និង​ឡាន​ជណ្ដើរ ០១ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចំនួន ៣ គ្រឿង បាញ់​ទឹក​អស់ ១០ ឡាន ៖​

-រថយន្ត​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ចំនួន ០១ គ្រឿង បាញ់​ទឹក​អស់ ០១ ឡាន។​

-រថយន្ត​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចំនួន ០១ គ្រឿង អស់​ទឹក ០៣ ឡាន។​

-រថយន្ត international airport ចំនួន ០២ គ្រឿង អស់​ទឹក ០៥ ឡាន។​

-រថយន្ត​កង​សង្គ្រោះ ៧១១ ចំនួន ០៣ គ្រឿង អស់​ទឹក ០៧ ឡាន។​

-រថយន្ត​សាធារណការ និង​ដឹកជញ្ជូន ចំនួន ០១ គ្រឿង អស់​ទឹក ០២ ឡាន។​

-រថយន្ត​កំពង់ផែ​ស្វយ័ត ចំនួន ០២ គ្រឿង អស់​ទឹក ១៣ ឡាន។

យោង​តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះ​អគ្គិភ័យ​នេះ​បង្ក​ការ​ខូចខាត​សម្ភារៈ ឆេះ​បន្ទប់​អគារ​នៅ​ជាន់​ទី ០៥ ទាំងស្រុង។

ករណី​នេះ​ដែរ ក្រុម​សមត្ថកិច្ច​បាន​ពន្លត់​គ្រប់គ្រង​បាន​នៅ​វេលា​ម៉ោង ២៣ និង ៣០ នាទី​យប់ ថ្ងៃ​ដដែល។ ហើយ​ករណី​នេះ មិន​មាន​ការ​ឆេះ​រាលដាល​បន្ត និង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

សមត្ថកិច្ច​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ​មិន​ទាន់​ដឹង​នោះ​ទេ ពេលនេះ​ក្រុម​សមត្ថកិច្ច​ជំនាញ កំពុង​បើក​ការ​ស្រាវជ្រាវ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ១៨ និង ០០ នាទី​ល្ងាច ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៣ មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អគារ​កំពុង​សាងសង់​មួយ​កន្លែង ឈ្មោះ​កំពង់ដេវ៉ា ២៥ ជាន់ (ឆេះ​ជាន់​ទី ៥) តាម​បណ្ដោយ​វិថី​សែន​ជ័យ​ទៅ​វត្ត​អូរត្រេះ (​ផ្លូវ​អា​ឡាំង​ឌឺ​ឡុង​ចាស់​) ស្ថិត​នៅ​ក្រុម ១៧ ភូមិ ៥ សង្កាត់​លេខ ៤ ក្រុង​/ខេត្ត​ព្រះសីហនុ៕

អត្ថបទ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម