សន្តិសុខសង្គម
ការបាក់ច្រាំងទន្លេបាសាក់ប៉ះពាល់ផ្ទះពលរដ្ឋ៤០ខ្នងបណ្តាលមកពីទឹកទន្លេស្រកចុះ
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលបានអះអាងថា ការបាក់ច្រាំងទន្លេបាសាក់ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលប៉ះពាល់ផ្ទះពលរដ្ឋ៤០ខ្នង គឺបណ្តាលមកពីទឹកទន្លេស្រកចុះបណ្ដាលឱ្យមានការទាញដីហើយគួបផ្សំនឹងទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំងទន្លេទៀតទើបជាហេតុធ្វើឱ្យមានការបាក់ស្រុតផ្ទះប្រជាពលរដ្ឋជាចម្រៀកៗ។
នៅក្នុងឱកាសចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ និងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងស្រុកស្អាង កាលពីរសៀលថ្ងៃទី ២៤ ខែមេសា លោកអភិបាលរងខេត្តបានបន្តថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេបាសាក់ចំនួន ៤០ខ្នងផ្ទះ ក្នុងនោះ ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នង, ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នង, និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នង ហើយក្នុងហេតុការណ៍បាក់ស្រុតច្រាំងនេះ មិនបណ្ដាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ។
សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងរកទីតាំងដែលមានសុវត្ថិភាព។
ជាមួយគ្នានេះដែរ លោក អភិបាលរងខេត្ត ក៏បានចូលរួមសោកស្ដាយចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ ដែលគ្មានអ្នកណាម្នាក់ចង់ឱ្យហេតុការណ៍នេះ កើតឡើងលើប្រជាពលរដ្ឋរបស់យើងណាម្នាក់ឡើយ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ