ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាគោរពរសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃទី ១ ខែឧសភាទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការគោរពសិទ្ធិកម្មករ-កម្មការនី ត្រូវធ្វើឡើងជាទៀងទាត់ និងជារៀងរាល់ថ្ងៃ មិនមែនធ្វើឡើងតែក្នុងថ្ងៃទី ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិនោះទេ។

ការលើកឡើងខាងលើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណត ផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិកម្មករ-កម្មការនី មិនមែនមានតែក្នុងថ្ងៃទី ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិនោះទេ តែត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ និងទៀងទាត់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំសូមរំលឹកថា បញ្ហាគោរពរសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃទី ១ ខែឧសភាទេ ការគោរពចំពោះសិទ្ធិកម្មករ ត្រូវតែធ្វើឲ្យបានទៀងទាត់ ធ្វើជារៀងរាល់ថ្ងៃ ធ្វើជារៀងរាល់ពេល ដែលនោះគឺជាចំណុចដ៏ល្អបំផុត ក្នុងទំនាក់ទំនរវាងកម្មករ និងម្ចាស់រោងចក្រ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ថៅកែមានថវិកាដើម្បីបង្កើតរោងចក្រ ហើយតាមរយៈការបង្កើតរោងចក្រនេះ កម្មករក៏មានការងារធ្វើ។ ដូច្នេះ នៅពេលមានរឿងអ្វីមួយ ត្រូវដោះស្រាយតាមរយៈការជជែកពិភាក្សាគ្នាដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ