ព័ត៌មានជាតិ
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី ៦ នៅខេត្តបាត់ដំបង
សមាគមកាយឫទ្ធិនារីកម្ពុជា នៅចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី ៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ និងមានការអញ្ជើញចូលរួមពីសំណាក់សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា-សមាជិកសរុបប្រមាណជាង ៤០០ នាក់នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញ មោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ និងពេញចិត្តនូវការចូលរួមដោយស្មគ្រ័ចិត្ត និងជឿរជាក់ជាសមាជិកគ្រូសារថ្មីនៅថ្ងៃនេះផងដែរ។ លោកជំទាវ នឹងខិតខំឲ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឲ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សាការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។
លោកជំទាវ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណចំពោះការចូលរួមជាមូលនិធិរបស់សប្បុរសជន និងសមាជិកភាពរបស់សមាជិកា-សមាជិករបស់សមាគម តាមរយ:ការឧបត្ថម្ភជាសម្ភារៈ ថវិកា ស្មារតី ចំណេះដឹង សីលធម៌ គុណធម៌ និងបទពិសោធន៍ជីវិតល្អៗជាច្រើន ដើម្បីឲ្យកុមារី យុវតីជាបុគ្គលល្អជាសសរទ្រូងដ៏រឹងមាំ សម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា នេះគឺជាលើកទី ៦ហើយ ដែលសមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីបន្ទាប់ពីលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតគាំទ្រជាអគ្គស្នងការសមាគម ។ សមាជិកទាំងអស់ ដែលបានបញ្ចូលមានចំនួន ២,០៧៤នាក់ហើយ រហូតមកដល់ថ្ងៃនេះ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ