ព័ត៌មានអន្ដរជាតិ
ក្រុមតារាវិទូ មើលឃើញបាតុភូត Black Hole លេបផ្កាយ ដ៏កម្របំផុត
ក្រុមតារាវិទូមកពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (MIT) បានមើលឃើញបាតុភូតអវកាសដ៏កម្រមួយ ដែលកើតឡើងនៅពេលប្រហោងខ្មៅ (Black Hole) ដ៏ធំមហិមា បានលេបយកផ្កាយ។

ព្រឹត្តិការណ៍នេះកើតឡើងនៅក្នុងកាឡាក់ស៊ី NGC 7392 ដែលស្ថិតនៅចម្ងាយប្រហែល ១៣៧ លានឆ្នាំពន្លឺពីផែនដី។
គិតត្រឹមមកត្រឹមពេលនេះ មានតែ១ដងប៉ុណ្ណោះក្នុងចំណោម១០០ដងដែលព្រឹត្តិការណ៍ខាងលើឬ TDE ត្រូវបានក្រុមតារាវិទូសង្កេតឃើញ ហើយលើកនេះគេបានមើលឃើញពន្លឺ នៅពេល Black Hole បញ្ចេញវិទ្យុសកម្មដ៏ច្រើនសន្ធឹកសន្ធាប់ខណៈកំពុងលេបផ្កាយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MIT បានបញ្ជាក់ថា ព្រឹត្តិការណ៍ TDE បានប្រទះឃើញនៅក្នុងកាឡាក់ស៊ី NGC 7392 ហើយបានក្លាយជាព្រឹត្តិការណ៍ដែលគេមើលឃើញបានជិតបំផុតគិតត្រឹមបច្ចុប្បន្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លើកដំបូង! អ្នកវិទ្យាសាស្ត្រ បង្ហាញរូបភាពផ្ទាល់ឲ្យឃើញ Black Hole យក្ស ជះចេញកំសួលថាមពល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស