ព័ត៌មានជាតិ
គ្រឿងឥស្សរិយយសការពារជាតិចំនួន៣.៤៤៧គ្រឿង បំពាក់ជូនដល់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ
កំពង់ធំ ៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រគល់ គ្រឿងឥស្សរិយយសការពារជាតិចំនួន៣.៤៤៧គ្រឿង សម្រាប់បំពាក់ជូនដល់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ នឹងបានផ្ដល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនចំនួន១៥០នាក់ នៅក្រុងស្ទឹងសែន។

ពិធីនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានឡើង ធ្វើរបាយការណ៍អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសម្រេច បាននារយៈពេលកន្លងមក។ មានជាអាទិ៍ ការសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធ បណ្ឌិតជូន អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតបានចំនួន៣៨៧ខ្នងផ្ទះ។

ការបើកប្រាក់បេឡា មរណសង្គ្រោះជូន គ្រួសារសពអតីតយុទ្ធជន បាន ចំនួន៦១៩សព។ បានចុះសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជននៅតាមមូលដ្ឋាន បានចំនួន១.២៩២លើក ស្មើនឹងចំនួន គ្រួសារអតីតយុទ្ធជន៨.៨០៨នាក់ និងបានធ្វើបច្ចុប្បន្នភាពក្រុមគ្រួសារសាច់ញាតិបងប្អូនអតីតយុទ្ធជនដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ថ្មីឆ្នាំ២០២២ មានចំនួនសរុប២៣.១៨៨នាក់។

ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ អំពីការខិតខំ ប្រឹងប្រែងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានរួមគ្នាជាមួយនឹងអាជ្ញាធរ ដែនដីនៅគ្រប់លំដាប់ថ្នាក់ បានយកចិត្ត ទុកដាក់បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។ ជាមួយនោះដែរ អាជ្ញាធរខេត្ត បានរៀបចំបង្កើតឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងបណ្ដាមន្ទីរ ស្ថាប័នអង្គភាព រដ្ឋបាលក្រុង–ស្រុក ជាមួយបងប្អូនក្រុមគ្រួសារអតីត យុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចចំនួន១៤១គ្រួសារផងដែរ។

លោកនាយឧត្តមសេនីយ៍ គន់ គីម ថ្លែងនូវការកោតសរសើរចំពោះលោកអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ នឹងធ្វើសកម្មភាពបម្រើបងប្អូនអតីត យុទ្ធជនបានយ៉ាងល្អប្រសើរ។

នៅក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន ដែលបាន អញ្ជើញមកពីក្រុងស្ទឹងសែន ចំនួន១៥០នាក់ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ៕
អត្ថបទ ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


