ព័ត៌មានជាតិ
ពិធីសំណេះសំណាល បំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤
ក្រចេះ ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ប្រតិបត្តិការសឹករងក្រចេះ បានធ្វើពិធី សំណេះសំណាល បំពាក់ឋានន្តរសក្កិ និងគ្រឿងឥស្សរិយស ជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ និងជាមេបញ្ជាការរងយោធភូមិភាគទី ២។

នៅក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្ដិ ជូនយោធិនចូលនិវត្តន៍ឆ្នាំ២០២៤ នៅតំបន់ប្រតិបត្តិការសឹករងក្រចេះ នាពេលនោះ លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង បានមានប្រសាសន៍ថា យោធិនបានចូលនិវត្តន៍នៅពេលនេះ គឺជាអ្នកចូលរួមធ្វើពលិកម្មយ៉ាងធំធេងក្នុងការរំដោះប្រទេសជាតិបានផ្ដួលរលំទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត និងចូលរួមយ៉ាងសកម្មនឹងចលនាបង្រួបបង្រួមជាតិតាមរយៈនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពឯកភាពជាតិពេញលេញ ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាំឲ្យប្រទេសជាតិ មានសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការបំពាក់ឋានន្តរសក្ដិជូនយោធិនសោធននិវត្តន៍នៅពេលនេះ គឺជាការបំពាក់ឋានន្តរសក្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលយោធិនសោធននិវត្តន៍ ត្រូវបានតម្លើងឋានន្ដរសក្តិមួយថ្នាក់បន្ថែមទៀត។ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ចំពោះយោធិនយើងគ្រប់ពេលវេលា តាមរយៈការដំឡើងប្រាក់បៀវត្ស ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទោះបីពេលកំពុងបំពេញភារកិច្ច ពេលចូលនិវត្តន៍ ឬ ក្រោយចូលនិវត្តន៍ហើយក៏ដោយ ក៏រដ្ឋាភិបាលមិនអាចបំភ្លេចបានឡើយចំពោះបងប្អូនជាយោធិនចូលសោធននិវត្តន៍ ដែលបានរួមចំណែកធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង បានសំណូមពរ ដល់បងប្អូន ត្រូវចូលសោធននិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចុះឈ្មោះចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបានការមើលថែទាំ ពីអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបងប្អូនបានរស់នៅ។

ក្នុងពិធីសំណេះសំណាលនាពេលនោះ យោធិន ត្រូវចូលនិវត្តន៍ មានចំនួន ២៨នាក់ បានទទួលកាដូអនុស្សាវរីយ៍ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈលោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង ដែលក្នុងមួយនាក់ម្នាក់ៗ វត្ថុអនុស្សាវរីយ៍ និងទទួលបានថវិកាពីរសែនរៀលផងដែរ៕
ដោយ ៖ ប្រុញ វិធិន





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


