ព័ត៌មានជាតិ
អ្នកនាំពាក្យ÷ទីម័រប្រគល់គ្រឿងឥស្សរិយយសខ្ពស់បំផុតជូនសម្ដេចតេជោ ព្រោះគោរពការដែលសម្ដេចយកជីវិតធ្វើដើមទុនដើម្បីប្រជាជន និងបានជួយទីម័រកន្លងមក
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោក ជា ធីរិទ្ធ មើលឃើញថា មូលហេតុដែលប្រទេសទីម័រប្រគល់គ្រឿងឥស្សរិយយសGrand Collar of the order of Timor-Leste ជូនសម្តេចតេជោ ហ៊ុន សែន គឺគឺព្រោះតែទីម័រគោរពចំពោះការយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះពលរដ្ឋខ្មែរពីសង្គ្រាមកាត់សម្លាប់គ្នាឯង និងដើម្បីសន្តិភាពយូរអង្វែង ក៏ដូចជាដើម្បីអរគុណសម្ដេចតេជោសម្រាប់ការជួយដល់ទីម័ររយៈពេលជាងពីរទសវត្សរ៍មកនេះ។

លោកជា ធីរិទ្ធ លើកឡើងពីការមើលឃើញដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌូនេស៊ី និងទីម័រ ដែលរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនារសៀលថ្ងៃទី០៩ ខែឧសភានេះ។

លោក ជា ធីរិទ្ធ គូសបញ្ជាក់ដូច្នេះ÷”ការផ្ដល់គ្រឿងឥស្សរិយយសនេះ គឺជាការផ្ដល់តម្លៃធំធេងសម្រាប់សម្ដេចតេជោ និងមានចំណុច២សំខាន់ គឺជាការគោរពចំពោះពលិកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុ ដើម្បីប្រជាជនកម្ពុជា។ ទី ២គឺការផ្ដល់តម្លៃដែលសម្ដេចតេជោគាំទ្រចំពោះទីម័រ។”។

អ្នកនាំពាក្យព្រឹទ្ធសភាបន្ថែមថា គ្រឿងឥស្សរិយយសGrand Collar of the order of Timor-Leste នេះ គឺជាគ្រឿងឥស្សរិយយសដ៏ខ្ពស់បំផុតរបស់ទីម័រឡេស្តេដែលផ្ដល់ទៅឲ្យមេដឹកនាំប្រទេសទាំងឡាយដែលមានស្នាដៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ប្រទេសជាតិនិងសម្រាប់មនុស្សជាតិ។

លោក ជា ធីរិទ្ធ គូសបញ្ជាក់ថា មេដឹកនាំទីម័របានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីពលិកម្មរបស់សម្ដេចតេជោ ដែលជាអ្នករំដោះប្រជាជនកម្ពុជា និងជាស្ថាបនិកកម្ពុជាក្នុងសម័យទំនើប។

អ្នកនាំពាក្យព្រឹទ្ធសភាបានអះអាងទៀតថា នៅលើទឹកដីទីម័ររាប់ចាប់តាំងពីអ្នកនយោបាយបក្សប្រឆាំងនិងថ្នាក់ដឹកនាំជាន់ខ្ពស់ទីម័រ សុទ្ធតែបានចាត់ទុក និងគោរពវីរភាពរបស់សម្ដេចតេជោ។

អ្នកនាំពាក្យបានបន្ថែមថា ការណ៍ដែលទីម័រប្រគល់គ្រឿងឥស្សរិយយសជូនសម្ដេចតេជោ ក៏មិនមែនដោយសារតែសម្ដេចតេជោជួយទីម័ររឿងចូលជាសមាជិកអាស៊ានមួយមុខឡើយ គ្រប់យ៉ាងគឺទីម័រមើលឃើញពី ការលះបង់ដើម្បីមនុស្សជាតិកម្ពុជា ដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបនាំកម្ពុជាមកដល់ចំណុចរីកចម្រើនអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

ចំណែកលោក ចែម វីឌ្យ៉ា អតីតមន្ត្រីការទូតជើងចាស់ និងជាអ្នកនាំពាក្យនៃទស្សនកិច្ចនេះ អះអាងថា អ្វីដែលសម្ដេចតេជោបានលះបង់នាពេលកន្លងមកដើម្បីប្រទេសជាតិ គឺមានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ហេតុនេះហើយទើបទីម័រប្រគល់គ្រឿងឥស្សរិយយសដល់ខ្ពស់បំផុតមួយនេះជូនសម្ដេចតេជោ។

លោក ចែម វីឌ្យ៉ា រំលឹកថាកន្លងមកសម្ដេចតេជោហ៊ុនសែនគាត់ធ្លាប់ទទួលបានកាំភ្លើងខ្លីមាមាស ដែលប្រគល់ជូនដោយអតីតរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោកប្រាបូវ៉ូ ស៊ូប៊ីនយ៉ាន់តូ ដែលបច្ចុប្បន្នជាប្រធានាធិបតីឥណ្ឌូនេស៊ីរួចមកហើយដែរ។ ហើយកាំភ្លើងខ្លីមាសនោះសព្វថ្ងៃកំពុងតម្កល់ទុកនៅវិមានឈ្នះឈ្នះដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
លោក ចែម វីឌ្យ៉ា ដាក់ក្ដីសង្ឃឹមថាសម្ដេចតេជោ និងយកគ្រឿងឥស្សរិយយទីម័រទើបនឹងប្រគល់នេះយកទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


