ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង ៣ ដួងទទួលបានគ្រឿងឥស្សរិយយស
កំពូលតារាចម្រៀងប្រុស-ស្រី ៣ដួងបានសម្តែងក្តីរំភើបខ្លាំងបន្ទាប់ទទួលបានគ្រឿងឥស្សរិយយស ពីអង្គភាពប្រឆាំងអំពើពុករលួយ ខណៈដែរតារាចម្រៀងទាំង ៣ដួងនេះ មានស្នាដៃចូលរួមសម្តែង ស្ម័គ្រចិត្តក្នុងទិវាជាតិ-អន្តរជាតិ ៩ធ្នូប្រយុទ្ធប្រឆាំងអំពើពុករលួយ។ តារាចម្រៀងប្រុស-ស្រីទាំង ៣រូបនោះរួមមាន, លោក ឆាយ វីរៈយុទ្ធ,កញ្ញា សុខ ពិសី និងលោក សុខ មេសា ហៅនាយចឺម។ ជាមួយគ្នានេះដែរ ក៏មានមហាជនអ្នកគាំទ្របានចូលរួមអបអរសាទរកំពូលតារាចម្រៀងមកពីផលិតកម្មសាន់ដេទាំង ៣ដួងនេះផងដែរ។

លោក ឆាយ វីរៈយុទ្ធ បានបង្ហាញអារម្មណ៍រំភើបថា «ថ្ងៃនេះជាមហា កិត្តិយសខ្លាំងបំផុតដែលខ្ញុំបាទបានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសអបអរសាទទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមការដឹកនាំរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង»។
ចំណែកតារាចម្រៀងសំនៀងផ្អែមលំដាប់ជួរមុខរបស់សាន់ដេ កញ្ញា សុខ ពិសី បានលើកឡើងដែរថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសំរាប់ការផ្ដល់កិត្តិយសដ៏ធំមួយនេះសម្រាប់នាងខ្ញុំ សុខ ពិសី”។

ដោយឡែកសម្រាប់តារាចម្រៀងនាយ ចឺម ក៏មិនខុសពី គ្នាតារា ២ដួង ខាងលើទេ លោកបានលើកឡើងថា «ខ្ញុំពិតជាមានមហា កិត្តិយសខ្លាំងបំផុតដែលខ្ញុំបាទបានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហា សេនាពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំ«ទិវាជាតិ-អន្តរជាតិ ៩ធ្នូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ»ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធព្រមទាំងក៏មានការចូលរួមពីសិល្បករ-ការិនី មួយចំនួនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


