ព័ត៌មានអន្ដរជាតិ
ចិន ព្រមានសងសឹក EU បើហ៊ានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន
ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារ ព្រមានបកសងសឹកមកកាន់សហភាពអឺរ៉ុប (EU) វិញ បើសិនជាហ៊ានដាក់ទណ្ឌកម្មលើក្រុមហ៊ុនទាំង ៧ របស់ខ្លួនដែលរកស៊ីជាមួយរុស្ស៊ី ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ក្រុមហ៊ុនចិនបានផ្គត់ផ្គង់គ្រឿងសព្វាវុធដល់រុស្ស៊ី ។
ចំពោះការដាក់ទណ្ឌកម្មវិញ លោកបញ្ជាក់ថា ចិនប្រឆាំងដាច់ខាតលើក្រុមប្រទេសណាប្រើច្បាប់របស់ខ្លួនតែម្ខាង ហើយព្យាយាមដាក់ទណ្ឌកម្មលើចិន ។

មន្ត្រីការបរទេសរូបនេះបន្តថា ចិនមិនទាន់បានចែកចាយអាវុធណាមួយដល់រុស្សីឡើយ ហើយចិនបានតាមដានយ៉ាងយកចិត្តទុកដាក់លើក្រុមហ៊ុនផ្សេងៗដែលជួញដូរទំនិញជាមួយរុស្ស៊ី ។ បន្ថែមពីនេះ ការសហការជួញដូររបស់ក្រុមហ៊ុន គឺមានសភាពដូចធម្មតា ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សហភាពអឺរ៉ុប (EU) គ្រោងនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួន ៧ ដែលបានធ្វើពាណិជកម្មជាមួយរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនទាំងនោះត្រូវបានចោទពីបទជួញដូរទំនិញដែលគាំទ្រដល់ការផលិតអាវុធដល់ទីក្រុងមូស្គូ ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ EU គ្រោងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ចិន ដែលជួញដូរទំនិញពាក់ព័ន្ធការផលិតអាវុធទៅឲ្យ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


